• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញឆ្លើយតបយ៉ាងសកម្មក្នុងការបង្ការទប់ទល់នឹងជំងឺរាតត្បាតកូវីដ ១៩

ទីក្រុងហូជីមិញចាំបាច់ត្រូវម្ចាស់ការនិងចាត់វិធានការសមស្រប ដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ហើយរដ្ឋាភិបាល ក្រសួងនិងស្ថាប័ននានានឹងសម្របសម្រួលជួយឧបត្ថម្ភផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ


នាព្រឹកថ្ងៃទី ២៧ ឧសភានៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹក នាំការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ បានអញ្ជើញចូលរួមកិច្ចប្រជុំ តាមអ៊ិនធឺរ ណែត ជាមួយថ្នាក់ដឹកនាំទីក្រុង ហូជីមិញស្តីពីការវិវឌ្ឍន៍ និងដំណោះស្រាយដើម្បីការពារនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។

នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានថ្លែងថា ទីក្រុងហូជីមិញចាំបាច់ត្រូវម្ចាស់ការនិងចាត់វិធានការសមស្រប ដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ហើយរដ្ឋាភិបាល ក្រសួងនិងស្ថាប័ននានានឹងសម្របសម្រួលជួយឧបត្ថម្ភផង ដែរ។ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា យោងតាមបទប្បញ្ញត្តិ តំបន់នានាដែលអនុវត្តន៍វិធានការរក្សាគម្លាតសង្គមក្នុងទីក្រុងទាំងមូល ត្រូវរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ដើម្បីឲ្យមានការដឹកនាំសមស្រប។ រដ្ឋាភិបាលបង្កើតលក្ខខណ្ឌអតិបរិមា ពីព្រោះទីក្រុងហូជីមិញជាតំបន់ទីក្រុងធំមួយដែលជាមជ្ឈមណ្ឌលចរាចរណ៍តភ្ជាប់ខេត្តនិងក្រុងជាច្រើនទូទាំងប្រទេស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top