• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយបំផុសចលនារាប់ថយក្រោយ ៣១ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ៣១

ពិធីបំផុសចលនា ទីក្រុងហាណូយរាប់ថយក្រោយ ៣១ ថ្ងៃឆ្ពោះទៅស៊ីហ្គេមលើកទី៣១ បានប្រព្រឹត្តទៅយ៉ាងឱឡារិក នាព្រឹកថ្ងៃទី១១ ខែមេសា នៅតំបន់វិមាន Ly Thai To និងជុំវិញបឹង Hoan Kiem (នៃរដ្ឋធានីហាណូយ) ដោយមានការចូលរួមពីប្រជាជនរាប់ពាន់នាក់។
  លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយអញ្ជើញថ្លែងនៅក្នុងពិធី (រូបថត៖ TTXVN)  

ពិធីគឺគូសសញ្ញាសម្គាល់ដែលនៅសល់តែរយៈពេល ៣១ ទៀតនឹងប្រព្រឹត្តទៅពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ (១២ ឧសភា ២០២២)។ ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះមាន វិញ្ញាណសារប្រកួតចំនួន ៤០មុខ។ វិញ្ញាណសារកីឡាសម្រាប់ប្រកួតនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ និងខេត្តជិតខាងចំនួន ១១។ ថ្លែងមតិក្នុងពិធី លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈពេល ១៩ ឆ្នាំ ចាប់តាំងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ២២ មក ទីក្រុងហាណូយមានកិត្តិយសម្តងទៀត ដែលត្រូវបានជ្រើសរើសជាទីកន្លែងសម្រាប់ពិធីបើកនិងបិទ និងជាទីកន្លែងពហុកីឡា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកនេះ៖ “ពិធីបំផុសចលនាថ្ងៃនេះមានអត្ថន័យសំខាន់ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមប្រកបដោយសុវត្ថិភាព បន្សល់ទុកនូវចំណាប់អារម្មណ៏ល្អៗ ជាច្រើននៅក្នុងដួងចិត្តមិត្តភក្តិក្នុងតំបន់និងអន្តរជាតិ ហើយតាមរយៈនេះក៏ជាមធ្យោបាយមួយក្នុងការផ្សព្វផ្សាយមុខមាត់ប្រទេសជាតិនិងប្រជាជនវៀតណាម រួស រាយរាក់ទាក់; អះអាងពីតួនាទីរបស់កីឡាវៀតណាមលើផែនទីតំបន់ ទ្វីប និងពិភពលោក"។

ពិធីបំផុសចលនា  “ទីក្រុងហាណូយរាប់ថយក្រោយរយៈពេល ៣១ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម លើកទី៣១” ក៏មានគោលបំណង ផ្សព្វផ្សាយដល់ប្រជាជន អំពីអត្ថន័យនិងសារៈសំខាន់ នៃការធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១ ដោយហេតុនេះ កៀរគរគ្រប់ប្រភពធនធាន និងការគាំទ្ររបស់សង្គមជាតិទាំងមូល ដើម្បីបម្រើដល់ការរៀបចំរបស់សកម្មភាពស៊ីហ្គេមលើកទី៣១ លោកស្រី Le Thi Hoang Yen អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាបានឲ្យដឹងថា៖ “រាល់ការត្រៀមរៀបចំសម្រាប់ស៊ីហ្គេមបានឈានចូលដល់ដំណាក់កាលរត់ប្រណាំង ជួសជុលហេដ្ឋារចនាសម្ព័ន្ធ រៀបចំតុបតែង ហើយក្រុមកីឡាករ-កីឡាការិនីត្រៀមជារួចរាល់ហើយ។ បច្ចុប្បន្ននេះ គ្រប់ខ័ណ្ឌស្រុកទាំងអស់នៃទីក្រុងហាណូយ ក៏ដូចជាតំបន់ដែលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមក៏បានត្រៀមរួចរាល់ដែរ។ ពិធីបើកនិងបិទត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយរួមសហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដើម្បីរៀបចំសេណារីយូផ្សព្វផ្សាយមុខមាត់វៀតណាម ក៏ដូចជាឆ្ពោះទៅសហគមន៍អាស៊ាន”។

បន្ទាប់ពីពិធីរាប់ថយក្រោយរយៈពេល ៣១ ថ្ងៃឆ្ពោះទៅស៊ីហ្គេមលើកទី ៣១ ប្រតិភូអត្តពលិកនិងប្រជាជនគ្រប់មជ្ឈដ្ឋានបានចូលរួមក្នុងទិវារត់ប្រណាំងអូឡាំពិកដើម្បីសុខភាពប្រជាជន ទាំងមូលនិងរង្វាន់រត់ប្រណាំងរបស់កាសែតហាណូយថ្មីលើកទី ៤៧ - ដើម្បីសន្តិភាពឆ្នាំ ២០២២ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top