ស្ពានថាញប៊ិញ (Thanh Binh) សំណង់សំខាន់អំណរខួបអនុស្សាវរីយ៍លើកទី៥០ឆ្នាំ ជ័យជំនះឌៀនបៀនភូ (Dien Bien Phu) ឆ្លងកាត់ទន្លណឹមរូមលេចធ្លោក្រោមពន្លឺថ្ងៃ និង ជួរទង់ក្រហម។
មុននោះ ខេត្តឌៀនបៀនភូ (Dien Bien Phu) បានយកចិត្តទុកដាក់មើលសំខាន់ការអនុវត្តគម្រោងការលើកកម្ពស់ ជួសជុលដងផ្លូវខូច និង សំណង់ជាច្រើនដូចជាកីឡដ្ឋាន ប្រព័ន្ធអំពូលភ្លើងដុតបំភ្លឺ។ល។ ចំពោះសំណង់ថ្មីមួយចំនួនដូចជា ស្ពានថាញប៊ិញ (Thanh Binh) សាលាបឋមសិក្សាហាណូយ ឌៀនបៀនភូ (Dien Bien Phu) អគារទទួលភ្ញៀវ និងដងផ្លូវថ្មីមួយចំនួន ក៏បានកម្មករធ្វើអនាម័យប្រញាប់ ធ្វើសម្រេច និង តុបតែងទង់ អំពូលភ្លើង ផ្កា ដើរឈើលម្អរ។ល។ ដើម្បីត្រៀមអបអរសាទរស្វាគមន៍ព្រឹត្តិការណ៍ធំរបស់ជនជាតិ។
ពិធីខួបអនុស្សាវរីយ៍ ព្យុហយាត្រា ក្បូនដង្ហែ នាឱកាស៧០ឆ្នាំជ័យជំនះឌៀនបៀនភូ (Dien Bien Phu) នឹងប្រព្រឹត្តទៅនៅកីឡដ្ឋានខេត្តឌៀនបៀនភូ (Dien Bien Phu) នៅព្រឹកថ្ងៃទី៧ ខែឧសភា។ នេះជាព្រឹត្តិការណ៍សំខាន់នៃពិធីអបអរខួបអនុស្សាវរីយ៍៧០ឆ្នាំជ័យជំនះឌៀនបៀនភូ (Dien Bien Phu) ដើម្បីលើកសរសើរ បញ្ជាក់អត្ថន័យ តួសំខាន់ តម្លៃប្រវត្តិសាស្រ្តអស្ចារ្យនៃជ័យជំនះឌៀនបៀនភូ (Dien Bien Phu) ។ អាចអះអាង ដល់បច្ចុប្បន្ន ការងារត្រៀមសម្រាប់ពិធីបុណ្យបានធ្វើសម្រេច ដងផ្លូវស្រស់ស្អាតជាង ទឹកចិត្តក៏រីករាយជាង ដើម្បីរង់ចាំនាទីប្រវត្តិសាស្រ្តជិតប្រព្រឹត្តិទៅនៅលើទឹកដីវីរជន៕













