ព័ត៌មាន

ទីក្រុងឌៀនបៀនភូ (Dien Bien Phu) ទង់ជាតិ និង ផ្កាត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យ

នៅប៉ុន្មានថ្ងៃនេះ គ្រប់ទិសទីតាមដងផ្លូវ មហាវិថីនៃទីក្រុងឌៀនបៀនភូ (Dien Bien Phu) ដូចផ្លូវ វ៉ ង្វៀនយ៉ាប (Vo Nguyen Giap) ផ្លូវ៧ខែឧសភា ផ្លូវ ត្រឹនកាន (Tran Can) ទ្រឿងជិញ (Truong Chinh) ផ្លូវ ផាម វ៉ាន់ដុង (Pham Van Dong) និងនៅតាមរម្មណីយដ្ឋានល្បីឈ្មោះ ទីណាក៏ត្រចះត្រចង់ដោយផ្កា បដា ផ្លាកឃោសនា អំណរព្រឹត្តិការណ៍៧០ឆ្នាំ ថ្ងៃជ័យជំនះឌៀនបៀនភូ (Dien Bien Phu) “ល្បីល្បាញគ្រប់ទ្វីបទាំង៥ រញ្ជួយសកលលោក”។
រង្វង់មូល​នៅ​វិមាន​ជ័យ​ជំនះ​ឌៀន​បៀន​ភូ​ (Dien Bien Phu) បាន​តុបតែង​ដោយ​ផ្កា​រីក​ស្រស់ស្អាត​។​
ផ្លាក​ pano អបអរសាទរ​ខ្នាត​ធំ​បាន​ដាក់​នៅ​គ្រប់ទិសទីតាម​ផ្លូវតូច​ផ្លូវ​ធំ​ទីក្រុង​ឌៀន​បៀន​ភូ (Dien Bien Phu) ។​
បដា​អក្សរ​នៅ​គ្រប់ទិសទី​ក្នុងទីក្រុង​ឌៀន​បៀន​ភូ (Dien Bien Phu) ។​
ផ្លូវ​នៅ​ខាងមុខ​វិមាន​ជ័យជំនះ​ឌៀន​បៀន​ភូ​ (Dien Bien Phu) បាន​តុប​តែង​ដោយ​ទង់​និង​ផ្កា​។

ស្ពាន​ថាញ​ប៊ិញ (Thanh Binh) សំណង់​សំខាន់​អំណរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥០​ឆ្នាំ ជ័យ​ជំនះ​ឌៀន​បៀន​ភូ​ (Dien Bien Phu) ឆ្លងកាត់​ទន្ល​ណឹម​រូម​លេច​ធ្លោ​ក្រោម​ពន្លឺថ្ងៃ និង​ ជួរ​ទង់​ក្រហម​។​

  ទង់​ជាតិ ​និង ផ្កា​អំណរមហាពិធី​បុណ្យខួប​អនុស្សាវរីយ៍​លើកទី​​៥០ឆ្នាំ​ជ័យ​ជំនះ​ឌៀ​នបៀន​ភូ (Dien Bien Phu) នៅលើ​ផ្លូវ​ វ៉ ង្វៀន​យ៉ាប (Vo Nguyen Giap)។​
ផ្លាក​ Pano អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី​៥០ឆ្នាំ ជ័យជំនះ​ឌៀន​បៀន​ភូ (Dien Bien Phu) លេចធ្លោ​តាម​ដងផ្លូវ​។

មុននោះ ខេត្ត​ឌៀន​បៀន​ភូ​ (Dien Bien Phu) បាន​យកចិត្ត​ទុកដាក់​មើលសំខាន់​ការ​អនុវត្ត​គម្រោង​ការ​លើកកម្ពស់​ ជួសជុលដង​​ផ្លូវ​ខូច និង សំណង់​ជាច្រើន​ដូចជា​កីឡដ្ឋាន​ ប្រព័ន្ធ​អំពូល​ភ្លើង​ដុត​បំភ្លឺ​។ល។ ចំពោះ​សំណង់​ថ្មី​មួយ​ចំនួន​ដូចជា ស្ពាន​ថាញ​ប៊ិញ (Thanh Binh) សាលាបឋមសិក្សា​ហាណូយ​ ឌៀន​បៀន​ភូ (Dien Bien Phu) អគារ​ទទួល​ភ្ញៀវ​ និង​ដង​ផ្លូវ​ថ្មី​មួយ​ចំនួន​ ក៏បាន​កម្មករ​ធ្វើអនាម័យ​​ប្រញាប់​ ធ្វើ​សម្រេច​ និង តុបតែង​ទង់​ អំពូល​ភ្លើង​ ផ្កា​ ដើរ​ឈើលម្អរ​។ល។ ដើម្បី​ត្រៀម​អបអរសាទរ​ស្វាគមន៍​ព្រឹត្តិការណ៍​ធំ​របស់​ជនជាតិ​។​

ពិធី​ខួបអនុស្សាវរីយ៍​ ព្យុហយាត្រា​ ក្បូន​ដង្ហែ នាឱកាស​៧០ឆ្នាំ​ជ័យ​ជំនះ​ឌៀន​បៀន​ភូ​ (Dien Bien Phu) នឹង​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន​ខេត្ត​ឌៀន​បៀន​ភូ​ (Dien Bien Phu) នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​ឧសភា។ នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​នៃពិធីអបអរខួប​អនុស្សាវរីយ៍​៧០ឆ្នាំជ័យ​ជំនះ​ឌៀន​បៀន​ភូ ​(Dien Bien Phu)  ដើម្បី​លើកសរសើរ​​ បញ្ជាក់អត្ថន័យ​ តួសំខាន់ តម្លៃ​ប្រវត្តិសាស្រ្ត​អស្ចារ្យ​នៃជ័យ​ជំនះ​ឌៀន​បៀន​ភូ (Dien Bien Phu) ។ អាច​អះអាង​ ដល់​បច្ចុប្បន្ន​ ការងារ​ត្រៀម​សម្រាប់​ពិធីបុណ្យ​បាន​ធ្វើ​សម្រេច​ ដងផ្លូវ​​ស្រស់ស្អាតជាង​ ទឹក​ចិត្ត​ក៏រីក​រាយ​ជាង​ ដើម្បី​រង់ចាំ​នាទី​ប្រវត្តិសាស្រ្ត​ជិត​ប្រព្រឹត្តិទៅ​នៅលើ​ទឹក​ដី​វីរជន​៕​

 


top