• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាមហាសាគរ​ពិភពលោក២០២៣​៖ "ពិភពមហា​សាគរ​​៖ ​ជំនោរកំពុងផ្លាស់ប្តូរ"

ថ្ងៃទី ៨ ខែមិថុនា ត្រូវបានអង្គការសហប្រជាជាតិជ្រើសរើសជាទិវាមហាសាគរពិភពលោក ដើម្បីបង្ហាញពីសាមគ្គីភាព និងតភ្ជាប់មនុស្សគ្រប់គ្នានៅជុំវិញពិភពលោកជាមួយនឹងគោលដៅនៃការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាពនៃសមុទ្រនិងមហាសាគរ។

ឆ្នាំនេះប្រធានបទនៃទិវាមហាសាគរពិភពលោកគឺ "ពិភពមហាសាគរ៖ ជំនោរកំពុងផ្លាស់ប្តូរ" (Planet Ocean: Tides are Changing)។ ទិវាមហាសាគរពិភពលោកត្រូវបានប្រារព្ធនៅថ្ងៃទី ៨ ខែមិថុនាជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ ២០០៨ សំដៅសង្កត់ធ្ងន់ពីសារៈសំខាន់នៃមហាសាគរចំពោះជីវិតលើភពផែនដី និងបង្កើតមនសិការនៃការការពារ និងប្រើប្រាស់ធនធានមហាសាគរប្រកបដោយនិរន្តរភាព។

នៅក្នុងសារនៃទិវាមហាសាគរពិភពលោកឆ្នាំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកច្បាស់ថា “ទិវាមហាសាគរពិភពលោកឆ្នាំនេះ រំលឹកយើងថា ជំនោរកំពុងផ្លាស់ប្តូរ ចូរយើងបន្តជំរុញសកម្មភាពរបស់ខ្លួន។ ថ្ងៃនេះនិងរាល់ថ្ងៃ ចូរដាក់សមុទ្រជាចម្បង។ នៅក្នុងសុន្ទរកថារបស់ខ្លួន លោក Guterres បានលើកឡើងពីបញ្ហាប្រឈមដ៏ធំធេងចំពោះមហាសាគរក្នុងស្ថានភាពបច្ចុប្បន្ន រួមមាន៖ ការប្រែប្រួលអាកាសធាតុកំពុងរំខានដល់ចរន្តទឹកសមុទ្រ និងផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ីសមុទ្រ; ជីវចម្រុះក្នុងសមុទ្រកំពុងរងការវាយប្រហារដោយសារតែការនេសាទហួសកម្រិត ការធ្វើអាជីវកម្មហួសហេតុ និងការធ្វើឱ្យអាស៊ីដកម្មមហាសមុទ្រ;  មនុស្សជាតិកំពុងបំពុលទឹកឆ្នេរសមុទ្រជាមួយនឹងសារធាតុគីមី ប្លាស្ទិកនិងកាកសំណល់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

យោងតាមកម្មវិធី ថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មីញហ៊ឹង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។

Top