• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមចុះសាកសួរសុខទុក្ខ ជូនអំណោយ និងជូនពរបុណ្យតេតនៅមូលដ្ឋាន

លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh ជូនអំណោយបុណ្យតេតដល់ប្រជាជនជាជនជាតិ Cham នៅទីក្រុងហូជីមិញ។ (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានចុះសាកសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតដល់ប្រជាជនជាជនជាតិ Cham និងគ្រួសារដែលមានស្ថានភាពលំបាកនៅទីក្រុងហូជីមិញ។

លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានជូនពរបងប្អូនជនជាតិ Cham អំណរសាទរបុណ្យតេតប្រពៃណី ប្រកបដោយក្ដីសោមនស្សរីករាយនិងភាពកក់ក្ដៅ ព្រមទាំងលើកទឹកចិត្តជនជាតិ Cham ខិតខំប្រឹងប្រែងថែមទៀតដើម្បីលើកកំពស់ជីវភាពរស់នៅ ចូលរួមចំណែក ដល់ការកសាងប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿងផងដែរ។

នាថ្ងៃដដែល លោក Vo Van Thuong ប្រធានគណៈឃោសនាអប់រំមជ្ឈឹម រួមជា មួយគណៈប្រតិភូសមា ជិកសភាខេត្ត Dong Nai បានចុះសាកសួរសុខទុក្ខ ជូន អំណោយនិងជូនពរបុណ្យតេតដល់គ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រនៅស្រុក Long Thanh និងស្រុក Nhon Trach។ លោក Vo Van Thuong បានសួរសុខទុក្ខយ៉ាង យកចិត្តទុកដាក់ ហើយលើកទឹកចិត្តបណ្ដាគ្រួសារគោលនយោបាយ វីរៈអ្នកម្ដាយ គ្រួសារមានគុណូបការៈចំពោះបដិវត្តន៍ ហើយចែករំលែក លើកទឹកចិត្តគ្រួសារក្រីក្រ នៅមូលដ្ឋានផង ដែរ។ ក្នុងឱកាសនេះដែរ លោក Vo Van Thuong បានប្រគល់ អំណោយបុណ្យតេតជូនដល់គ្រួសារ គោលនយោបាយនិងគ្រួសារមានស្ថានភាព លំបាកចំនួន៤០គ្រួសារនៅស្រុក Long Thanh និងស្រុក Nhon Trach៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top