• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

គណៈប្រតិភូបានសម្តែងនូវការគោរព និងរំលឹកគុណបំណាច់ដ៏ធំធេងរបស់ លោកប្រធានហូជីមិញ - ស្ថាបនិក និងមេដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលជាកម្លាំងដើរជួរមុខនៃវណ្ណៈកម្មករ ពលករនិងប្រជាជាតិវៀតណាម។
ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម ដាក់កម្រងផ្កា និងចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ (រូបថត៖ VNA)

 

 
ក្នុងឱកាសរំលឹកខួបលើកទី ៩៤ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤) នាព្រឹកថ្ងៃទី ២ កុម្ភៈ នៅទីក្រុងហាណូយ គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល និង គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញមកដាក់កម្រងផ្កា និងចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។
អញ្ជើញចូលរួមពិធីនេះ មានលោកនាយករដ្ឋមន្ត្រី Pham Minh Chinh; លោកប្រធាន រដ្ឋសភា Vuong Dinh Hue; សមាជិកអចិន្ត្រៃយ៍គណៈលេខា និងជាប្រធានគណៈ កម្មាធិការចាត់តាំងមជ្ឈិម លោកស្រី Truong Thi Mai; អតីតអគ្គលេខាបក្សលោក Nong Duc Manh; អតីតប្រធានរដ្ឋលោក Nguyen Xuan Phuc; អតីតប្រធានរដ្ឋសភា លោក Nguyen Van An និង លោក Nguyen Sinh Hung; រួមជាមួយនឹងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ ថ្នាក់ដឹកនាំគណៈកម្មាធិការ ក្រសួង ស្ថាប័នមជ្ឈិមជាច្រើនទៀត។
គណៈប្រតិភូបានសម្តែងនូវការគោរព និងរំលឹកគុណបំណាច់ដ៏ធំធេងរបស់ លោកប្រធានហូជីមិញ - ស្ថាបនិក និងមេដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែល ជាកម្លាំងដើរជួរមុខនៃវណ្ណៈកម្មករ ពលករនិងប្រជាជាតិវៀតណាម។ បន្ទាប់មក ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានមកដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធ ជនពលីនៅស្ដូបរំលឹកវិញ្ញាណក្ខន្ធ វីរយុទ្ធជនពលី នៅវិថី Bac Son ទីក្រុងហាណូយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ​

កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ​

សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូល AI បានប្រព្រឹត្តិទៅនៅថ្ងៃទី ១១ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ដឹកនាំដោយប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដោយមានការចូលរួមពីអនុប្រធានាធិបតីអាមេរិក លោក JD Vance ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guoqing មន្ត្រីមកពីបណ្តាប្រទេសក្នុងវិស័យ AI ក៏ដូចជាថ្នាក់ដឹកនាំប្រទេសនិងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន។

Top