• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនអបអរសាទរប្រធានរដ្ឋថ្មីនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលថ្មីរបស់វៀតណាម

ពីកម្ពុជា ប្រធានគណៈបក្សប្រជាជនកម្ពុជា (CPP) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្ញើរសារលិខិតនិងទូរស័ព្ទអបអរ សាទរជាមួយប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។

ក្នុងឱកាសដែលលោក Nguyen Xuan Phuc ត្រូវបានបោះឆ្នោតជ្រើសតាំងកាន់ តំណែងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនោះ នារសៀលថ្ងៃទី៥ មេសា អគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thounglun Sisolith បានអញ្ជើញផ្ញើរសារលិខិតនិងទូរស័ព្ទអបអរសាទរ។ ក្នុង សារលិខិតនិងកិច្ចសន្ទនាតាមទូរស័ព្ទនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ Thounglun Sisolith បានសម្ដែងនូវជំនឿជឿជាក់ថា ដោយមានសមត្ថភាព កិត្យានុ ភាព និងបទពិសោធន៍ដ៏កម្រាស់របស់ខ្លួន លោកប្រធានរដ្ឋ Nguyen Xuan Phuc រួម ជាមួយសមូហភាពថ្នាក់ដឹកនាំថ្មី នឹងបន្តនាំប្រទេសវៀតណាមទទួលបានសមិទ្ធផលដ៏ ធំធេងថែមទៀត ហើយអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហា សន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមផងដែរ។

 

លោក Nguyen Xuan Phuc អញ្ជើញធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានរដ្ឋវៀតណាម។ (រូបថត៖ vov.vn)
 

នាថ្ងៃដដែល លោក Phankham Viphavanh នាយករដ្ឋមន្រ្តីរដ្ឋាភិបាលឡាវ បាន អញ្ជើញផ្ញើរសារលិខិតអបអរសាទរជូនលោក Pham Minh Chinh ដោយត្រូវបានបោះ ឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ក្នុងសារ លិខិត លោកនាយករដ្ឋមន្រ្តីឡាវបានបញ្ជាក់ថា នឹងធ្វើអស់ពីកម្លាំងកាយចិត្ត រួម ជាមួយលោកនាយករដ្ឋមន្រ្តី Pham Minh Chinh ដើម្បីពូនជ្រុំឲ្យទំនាក់ទំនងមិត្តភាពដ៏ មហិមារ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។

នាថ្ងៃដដែល ប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញផ្ញើរសារទូរលេខ អបអរសាទរជូនប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។ លោកប្រធាន រដ្ឋចិនបានអះអាងពីការយកចិត្តទុកដាក់ខ្ពស់បំផុតដល់ការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិន-វៀតណាម ហើយត្រៀមខ្លួនជាស្រេចខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-វៀតណាមឲ្យសម្រេចបាន ដោយឥតឈប់ឈរនូវសមិទ្ធផលកាន់តែធំធេង នាំមកនូវផលប្រយោជន៍សម្រាប់ ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋ មន្រ្តីចិន លោក Li Keqiang ក៏បានផ្ញើរសារទូរលេខអបអរសាទរជូននាយករដ្ឋមន្រ្តី រដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh ផងដែរ ក្នុងនោះអះអាងថា នឹង កសាងយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីផលប្រយោជន៍ទៅវិញ ទៅមករវាងប្រទេសទាំងពីរ រួមវិភាគទានដល់ទំនាក់ទំនងក្នុងនាមជាអ្នកជិតខាងមិត្ត ភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចិន-វៀតណាម។

 

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលថ្មីរបស់វៀតណាម លោក Pham Minh Chinh។ (រូបថត៖ vov.vn)
 

ពីកម្ពុជា ប្រធានគណៈបក្សប្រជាជនកម្ពុជា (CPP) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្ញើរសារលិខិតនិងទូរស័ព្ទអបអរ សាទរជាមួយប្រធានរដ្ឋ វៀតណាម លោក Nguyen Xuan Phuc។ នៅកិច្ចសន្ទនាតាម ទូរស័ព្ទនេះ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីការសន្យារក្សាជំនួបប្រាស្រ័យ ការផ្លាស់ប្ដូរ ថ្នាក់ជាន់ខ្ពស់ និងយន្តការសហប្រតិបត្តិការនានាតាមវិធីដ៏សមស្រប; បន្តបង្កើនកិច្ច សហប្រតិបត្តិការផ្នែកការពារជាតិនិងសន្តិសុខ លើកកំពស់ប្រសិទ្ធភាពក្នុងការងារគ្រប់ គ្រងខ្សែព្រំដែន ជំរុញការវិនិយោគ ការតភ្ជាប់គ្នាផ្នែកចរាចរណ៍-ដឹកជញ្ជូន ការអប់រំ បណ្ដុះបណ្ដាលនិងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ សម្ដេចនាយក រដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្ញើរសារលិខិតអបអរសាទរជូនលោក Pham Minh Chinh ក្នុងឱកាសដែលលោកត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមផងដែរ។ ក្នុងសារលិខិត សម្ដេច ហ៊ុន សែនបានអះអាងពីគោលបំណងចង់ធ្វើ ឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងតាំងពីយូរលង់ណាស់មកហើយរវាងប្រទេសទាំងពីរ ដើម្បីផល ប្រយោជន៍នៃប្រជាជាតិទាំងពីរដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពក្នុងតំបន់និងលើពិភពលោក។

នាថ្ងៃដដែល ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin បានផ្ញើរសារទូរ លេខអបអរសាទរជូនលោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc; នាយករដ្ឋ មន្រ្តីជប៉ុន លោក Suga Yoshihide បានផ្ញើរសារទូរលេខអបអរសាទរជូនលោក ប្រធានរដ្ឋ Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តី Pham Minh Chinh; ប្រធានាធិបតីអ៊ីតាលី លោក Sergio Matterella បានផ្ញើរសារទូរលេខអបអរសាទរជូន លោកប្រធានរដ្ឋ Nguyen Xuan Phuc ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top