• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំខេត្ត Long An និង Tay Ninh ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃទី ១ មេសា គណៈប្រតិភូខេត្ត Long An និងខេត្ត Tay Ninh បានទៅបំពេញទស្សនកិច្ច និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា។
លេខាគណៈកម្មាធិការបក្សខេត្ត Tay Ninh - លោក Nguyen Thanh Tam ថ្លែងមតិអបអរសាទរចំពោះអាជ្ញាធរ និងប្រជាជនខេត្តស្វាយរៀង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (រូបថត៖ TTXVN)

តាងនាមគណៈប្រតិភូ លោក Nguyen Thanh Tam លេខាគណៈកម្មាធិការបក្សខេត្ត Tay Ninh សង្ឃឹមថា នាពេលខាងមុខ ខេត្តទាំងបីគឺ Long An, Tay Ninh និងស្វាយរៀងនឹងបន្តសហការយ៉ាងជិតស្និទ្ធលើទិដ្ឋភាពជាច្រើន។ ទន្ទឹមជាមួយគ្នានោះ ផ្តោតការយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌសម្រាប់វិនិយោគិន និងប្រជាជនក្នុងសកម្មភាពវិនិយោគអភិវឌ្ឍន៍; សម្របសម្រួលរក្សាព្រំដែនសន្តិភាព និងមិត្តភាព។

អញ្ជើញថ្លែងអរគុណចំពោះខេត្ត Long An និង Tay Ninh ដែលបានផ្តោតការយកចិត្តទុកដាក់ និងគាំទ្រខេត្តស្វាយរៀងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា មូលដ្ឋានដែលមានព្រំដែនរួមនៃប្រទេសទាំងពីរនឹងបន្តរក្សានិងលើកកម្ពស់ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាំទំនាក់ទំនងរវាងវៀតណាម និងអូស្ត្រាលីឡើងកម្ពស់ថ្មីមួយ

នាំទំនាក់ទំនងរវាងវៀតណាម និងអូស្ត្រាលីឡើងកម្ពស់ថ្មីមួយ

អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Anthony Albanese ជាពិសេសតាមរយៈកិច្ចពិភាក្សា និងជំនួបរបស់លោកនាយករដ្ឋមន្ត្រីជាមួយថ្នាក់ដឹកនាំវៀតណាម និងកិច្ចព្រមព្រៀងសំខាន់ៗដែលសម្រេចបានរវាងប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចនេះ។

Top