• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថៃមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យថាមពល

ឯកអគ្គរដ្ឋទូត Phan Chi Thanh បានអះអាងថា រដ្ឋាភិបាល វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះគម្រោងវិនិយោគរបស់សហគ្រាសថៃនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ថាមពលស្អាត។
  ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Supattanapong Punmeechaow បានទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម លោក Phan Chi Thanh នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១ ខែកក្កដា (រូបថត៖ VOV)  

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅប្រទេសថៃ លោក Phan Chi Thanh នាថ្ងៃទី១ ខែកក្កដា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Supattanapong Punmeechaow បានស្នើឱ្យភាគីទាំងពីររៀបចំវេទិកាថាមពលលើកទី ២ នៅប្រទេសថៃក្នុងខែសីហា សំដៅនាំកិច្ចសហប្រតិបត្តិការថាមពលទ្វេភាគីទៅកាន់ដំណាក់កាលថ្មីមួយ។ ឧបនាយករដ្ឋមន្ត្រី - រដ្ឋមន្ត្រីក្រសួងថាមពល លោក Supattanapong Punmeechaow បានអះអាងថា នឹងបន្តជួយឧបត្ថម្ភធុរកិច្ចថៃក្នុងការវិនិយោគបន្ថែមទៀតនៅក្នុងទីផ្សារថាមពលវៀតណាម ជាពិសេសថាមពលស្អាត និងចែករំលែកបទពិសោធន៍របស់ប្រទេសថៃក្នុងការអភិវឌ្ឍទីផ្សារ និងជំរុញការវិនិយោគក្នុងវិស័យថាមពល។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Phan Chi Thanh បានអះអាងថា រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ចំពោះគម្រោងវិនិយោគរបស់សហគ្រាសថៃនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ថាមពលស្អាត។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា វេទិកាថាមពលថៃ-វៀតណាមលើកទី២ នឹងក្លាយជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាអំពីយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការថាមពល និងការតភ្ជាប់រវាងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះជួយដោះស្រាយការលំបាកនានាដែលភាគីទាំងពីរកំពុងជួបប្រទះនៅពេលអនុវត្តន៍រាល់គម្រោង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top