• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថៃមាននាយករដ្ឋមន្ត្រីស្ត្រីទីពីរជាផ្លូវការក្នុងប្រវត្តិសាស្ត្រ

បេក្ខជនតែមួយគត់នៅក្នុងការបោះឆ្នោតនេះគឺលោកស្រី Paetongtarn Shinawatra មេដឹកនាំគណបក្សដើម្បីប្រទេសថៃ (ភឿថៃ) ដឹកនាំសម្ព័ន្ធភាពកាន់អំណាច។
លោកស្រី Paetongtarn Shinawatra បានក្លាយជានាយករដ្ឋមន្ត្រីទី ៣១ របស់ប្រទេសថៃ (រូបថត៖ Twitter របស់លោកស្រី Paetongtarn)

នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ ប្រធានរដ្ឋសភាថៃលោក Wan Muhamad Noor Matha បានបើកសម័យប្រជុំពេញអង្គនៃសភាជាន់ទាបដែលមានសមាជិកចំនួន ៤៩៣ រូប ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីជំនួសលោក Srettha Thavisin ដែលទើបតែត្រូវតុលាការធម្មនុញ្ញថៃបណ្តេញចេញពីដំណែង។ បេក្ខជនតែមួយគត់នៅក្នុងការបោះឆ្នោតនេះគឺលោកស្រី Paetongtarn Shinawatra មេដឹកនាំគណបក្សដើម្បីប្រទេសថៃ (ភឿថៃ) ដឹកនាំសម្ព័ន្ធកាន់អំណាច។

ជាមួយនឹងសម្លេងគាំទ្រ ៣១៩/៤៩១ នៅក្នុងសភាជាន់ទាប លោកស្រី Paetongtarn Shinawatra បានឆ្លងផុតជុំបោះឆ្នោត ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣១ និងជានាយករដ្ឋមន្ត្រីក្មេងបំផុត ដែលមិនធ្លាប់មាននៅក្នុងប្រទេសថៃ។

លោកស្រី Paetongtarn កើតនៅឆ្នាំ ១៩៨៦ នៅអាមេរិក។ លោកស្រីជាកូនទី៣ និងកូនពៅរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ អ្នកស្រី Paetongtarn បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ សង្គមវិទ្យា និងនរវិទ្យាពីមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Chulalongkorn ក្នុងឆ្នាំ ២០០៨ និងទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងសណ្ឋាគារអន្តរជាតិពីសាកលវិទ្យាល័យ Surrey ក្នុងប្រទេស អង់គ្លេស។

លោកស្រី Paetongtarn ទទួលបន្ទុកគ្រប់គ្រងផ្នែកសណ្ឋាគារនៃអាណាចក្រអាជីវកម្មគ្រួសារ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយកាលពីបីឆ្នាំមុន ប៉ុន្តែមិនធ្លាប់កាន់តំណែងផ្លូវការក្នុងរដ្ឋាភិបាលថៃទេ។ ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់នៃគណបក្សភឿថៃ នៅក្នុងការបោះឆ្នោត សកលឆ្នាំ ២០២៣ លោកស្រី Paetongtarn តែងតែមានវត្តមាននៅក្នុងយុទ្ធនាការបោះឆ្នោតរបស់គណបក្ស។

ជាមួយនឹងការដែលលោកស្រី Paetongtan  ត្រូវបានសភាជាន់ទាបថៃបោះឆ្នោតនៅថ្ងៃនេះ ហើយក្លាយជាសមាជិកទីបីនៃគ្រួសារ Shinawatra បន្ទាប់ពីឪពុកនិងម្តាយមីងអតីតនាយករដ្ឋមន្ត្រីលោកស្រី Yingluck Shinawatra កាន់តំណែងកំពូលរបស់ប្រទេស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top