• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថវិកាជិត ២.៦៥០ពាន់លានដុងសម្រាប់ថែទាំបុណ្យតេតជូនប្រជាជន

នេះគឺជាព័ត៌មានក្នុងសន្និសីទកាសែតប្រចាំខែមករារបស់រដ្ឋាភិបាលដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី២៨ មករា នៅទីក្រុងហាណូយ។

អនុរដ្ឋមន្ត្រី លោកស្រី Nguyen Thi Ha បានជូនដំណឹងអំពីផែនការធានាសន្តិសុខសង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅសន្និសីទកាសែត (រូបថត៖ VGP)


ថវិការជិត ២.៦៥០ ពាន់លានដុងសម្រាប់ថែទាំបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២២ ជូនប្រជាជនទទួលផលគោលនយោបាយ កម្មករ ប្រជាជនមានស្ថានភាពលំបាកនិងប្រជាជនក្រីក្រ ដែលថវិការទាំងនេះមកពីប្រភពមជ្ឈិម ប្រភពក្នុងស្រុកនិងប្រភពសង្គមភាវូបនីយកម្ម។ នេះគឺជាព័ត៌មានក្នុងសន្និសីទកាសែតប្រចាំខែមករារបស់រដ្ឋាភិបាលដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី២៨ មករា នៅទីក្រុងហាណូយ។

ឆ្លើយតបនឹងសារព័ត៌មានអំពីផែនការធានាសន្តិសុខសង្គមជូនប្រជាជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោកស្រី Nguyen Thi Ha បានឲ្យដឹងថា៖ ដោយអនុវត្តន៍តាមសេចក្តីសម្រេចលេខ ២៤០៨ របស់ប្រធានរដ្ឋ ក្រសួងបានសហការជាមួយមូលដ្ឋាន ជូនអំណោយដល់ជនរួមជាតិជាង ១.៥០០នាក់ ដែលជាជនមានគុណូបការៈនិងញាតិមិត្តយុទ្ធជនពលី ដោយទឹកប្រាក់ជាង ៤៨០ពាន់លានដុង។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំបក្សនិងរដ្ឋបានចុះសួរសុខទុក្ខប្រជាជនក្រីក្រ កម្មករ កម្មការិនី ដែលរងផលប៉ពាល់ដោយសារជំងឺរាតត្បាតកូវីដនិងប្អូនកុមារដែលមានស្ថានភាពលំបាកនៅមូលដ្ឋាន។

ឆ្លើយតបនឹងសារព័ត៌មានអំពីការពន្លឿនដំណើរការបើកទ្វារទេសចរណ៍អន្តរជាតិតាមសំណូម ពររបស់ក្រុមហ៊ុនទេសចរណ៍ អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Nguyen Ngoc Dong បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ គោលដៅចំនួន ១០ ត្រូវបានបើកសម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាណិកជនវៀតណាមនៅក្រៅប្រទេសដែលវិលត្រឡប់មកមាតុប្រទេសវិញ។ ដើម្បីអបអរសាទរបុណ្យតេត ក្រសួងក៏មានជម្រើសតភ្ជាប់អន្តរជាតិជាច្រើនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌសំខាន់បំផុតគឺការគ្រប់គ្រងជំងឺរាតត្បាត។

ទាក់ទិននឹងបញ្ហាបើកសាលា អនុរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល លោក Hoang Minh Son បានឲ្យដឹងថា៖ ក្រសួងបានសម្របសម្រួលជាមួយក្រសួងសុខាភិបាល រៀបចំសិក្ខាសាលាមួយ ដើម្បីពិគ្រោះជាមួយអ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រ ដើម្បីមានមូលដ្ឋាន ធ្វើផែនការទទួលសិស្សចូលរៀនវិញ។ ក្រសួងក៏បានបញ្ជូនសារលិខិតផ្លូវការមួយ ស្នើសុំតាមមូលដ្ឋាននានា ឱ្យប្រញាប់ប្រញាល់រៀបចំដំណើការសិក្សា ពិនិត្យសម្ភារៈបរិក្ខារនានា ដើម្បីធានាថា សិស្សានុសិស្សអាចចូលរៀនបានឆាប់ មុនថ្ងៃទី ១៤ ខែកុម្ភៈ។ ជាមួយគ្នានោះ មូលដ្ឋានរៀបចំប្រគល់សម្ភារៈបរិក្ខារដែលខ្លួនយកប្រើបណ្តោះអាសន្នបម្រើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដើម្បីឱ្យគ្រឹះស្ថានឧត្តមសិក្សាមានលក្ខខណ្ឌក្នុងការបញ្ជូនសិស្សទៅសាលារៀនវិញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិបានចាត់ទុកថា ការកសាង GDC គឺចាំបាច់ដើម្បីជំរុញពិភពឌីជីថលប្រកបដោយ សុវត្ថិភាព យុត្តិធម៌ និងរីកចម្រើនជាងសម្រាប់មនុស្សគ្រប់រូប។

Top