• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ត្រូវស្តារសកម្មភាពទេសចរណ៍ជាបន្ទាន់ដោយធានាសុវត្ថិភាព

នារសៀលថ្ងៃទី ២១ ខែតុលានៅទីស្នាក់ការរដ្ឋាភិ បាល ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយក្រសួងស្ថាប័នមួយចំនួននិងតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជននៃខេត្តនិងក្រុង៖ ស្តីពីផែនការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិបន្ទាប់ពីជំងឺរាតត្បាត។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam (រូបថត៖ VGP/Dinh Nam)

ថ្លែងមតិក្នុងជំនួបនេះ ឧប នាយករដ្ឋមន្ត្រី លោក Vu Duc Dam បានបញ្ជាក់ថា ដំណើការបើកទ្វារ និងស្តារសកម្មភាពទេសចរណ៍ក្នុងស្ថានភាពបច្ចុប្បន្ន ត្រូវតែអនុវត្តន៍ជាបន្ទាន់ ដោយធានាបាននូវបទប្បញ្ញត្តិវិទ្យាសាស្ត្រ និងសុវត្ថិភាពគ្រប់គ្រាន់។ ទាក់ទងនឹងការបើកឱ្យដំណើរការពេញ លេញ នៃវិស័យទេសចរណ៍នេះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទប្បញ្ញត្តិ នាពេលបច្ចុប្បន្ន ហើយទន្ទឹមនឹងនោះ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចមានដំណោះស្រាយប្រកប ដោយភាពងាយស្រួលក្នុងការលើកលែងទិដ្ឋាការឆ្លងដែនសម្រាប់ភ្ញៀវបរទេស។

ទាក់ទងនឹងកម្មវិធីគ្រប់គ្រងភ្ញៀវទេសចរ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ចាំបាច់ត្រូវគិតគូរពីជម្រើសដែលមានកំណែទម្រង់សាមញ្ញ ងាយស្រួលប្រើប្រាស់ ឬសម្រួលកម្មវិធី PC-COVID សម្រាប់ភ្ញៀវអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជនរួម​ជាតិ​​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ ​រក្សា​សម្រស់​ប្រពៃណី​​ក្នុង​រដូវ​បុណ្យ សែន​ដូនតា

ជនរួម​ជាតិ​​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ ​រក្សា​សម្រស់​ប្រពៃណី​​ក្នុង​រដូវ​បុណ្យ សែន​ដូនតា

ពិធីបុណ្យសែនដូនតាឆ្នាំ ២០២២ របស់ជនរួមជាតិខ្មែរបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា។ នេះជាពិធីបុណ្យប្រពៃណីមួយ ដែលបង្ហាញពីភាពស្រស់ស្អាតនៃការឧទ្ទិសកុសលដល់បុព្វការីជន ក៏ដូចជាថ្លែងអំណរគុណចូនចំពោះជនមានគុណូបការៈចំពោះប្រទេសជាតិ។

Top