នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងសន្និដ្ឋានកិច្ចប្រជុំ (រូបថត៖ chinhphu.vn)
នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ កិច្ចប្រជុំអនឡាញបូកសរុបសកម្មភាពក្នុង ឆមាសទីមួយឆ្នាំ២០១៩រវាងរដ្ឋាភិបាលវៀតណាម ជាមួយតំបន់នានាក្នុងទូទាំង ប្រទេសបានបន្តប្រព្រឹត្តទៅ។ បណ្ដាឧបនាយករដ្ឋមន្រ្តី ថ្នាក់ដឹកនាំនៃក្រសួងនិង ស្ថាប័នបានបន្តចូលរួមផ្ដល់មតិដើម្បីសម្រេចគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆមាសទី២។
លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មលោក Tran Tuan Anh បានវាយតម្លៃថា ក្នុងឆមាសទី២ ការនាំចេញមុខទំនិញសំខាន់ៗ មួយចំនួននឹងស្ដារឡើងវិញ ហើយសម្រេចបាននូវគោលដៅដែលបានដាក់ ចេញ។ ការដែលគម្រោងមួយចំនួនក្នុងវិស័យឧស្សាហកម្មផលិតកម្មកែច្នៃត្រូវ បានដាក់អោយដំណើរការនោះ នឹងបង្កើតកម្លាំងចលករចំពោះកំណើនពាណិជ្ជ កម្មផងដែរ។ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖
“នៅទីផ្សារដែលយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់នោះ គឺយើងសុទ្ធតែទទួលបានកំណើនខ្ពស់។ នេះជាឱកាសដើម្បីជំរុញកំណើន ជាពិ សេសគឺក្នុងវិស័យនិងមុខទំនិញសំខាន់ៗ នឹងទទួលបានកំណើនច្រើនលើសលុប បើធៀបនឹងផែនការដំបូង។ អាស្រ័យដោយជម្លោះពាណិជ្ជកម្ម ការបណ្ដាក់ទុន ចូលមកវៀតណាមកំពុងកើនឡើងយ៉ាងខ្លាំង ហើយលើសពីនេះទៅទៀតគឺផល ប្រយោជន៍មកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលយើងបានចុះហត្ថលេខា។ នេះ ជាឱកាសដើម្បីអោយយើងជ្រើសរើសវិស័យបច្ចេកវិទ្យា និងមុខទំនិញមួយចំនួន ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព”។
អញ្ជើញថ្លែងសន្និដ្ឋានកិច្ចប្រជុំ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថា កំណើន GDP ក្នុងត្រីមាសទី២និងឆមាសទី១ឆ្នាំ ២០១៩ គឺជាលទ្ធផលដ៏ល្អដើម្បីឆ្ពោះទៅរកការសម្រេចភារកិច្ចនៃឆ្នាំទាំងមូល។ ការធ្វើសមាហរណកម្មអន្តរជាតិនិងកិច្ចការបរទេសទទួលបានលទ្ធផលសំខាន់ជាច្រើន ជាពិសេសគឺទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។ នេះជាឱកាសដ៏ធំធេង ដែលក្រសួង ស្ថាប័ននិងតំបន់ទាំងអស់ត្រូវក្ដាប់ជាប់។ លោកនាយករដ្ឋមន្រ្តីបាន សង្កត់ធ្ងន់ថា៖
“យើងប្ដេជ្ញាចិត្តមិនថយក្រោយនៅចំពោះមុខការលំបាក ហើយបន្សាំនឹង ស្ថានភាពដោយភាពម្ចាស់ការនិងភាពបត់បែន ក៏ដូចជាមិនផ្លាស់ប្ដូរគោលដៅ ណាមួយនៃឆ្នាំ២០១៩ឡើយ។ ចំពោះ ហានិភ័យនៅខាងក្រៅ ចាំបាច់ត្រូវតាមដាន ឥទ្ធិពលដោយសង្គ្រាមពាណិជ្ជកម្មបច្ចេកវិទ្យា ដើម្បីចាត់វិធានការអោយបានទាន់ ពេលវេលា ព្រមទាំងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ចំពោះបាតុភូតដែលទំនិញបរទេស បិទស្លាកទំនិញវៀតណាម។ ថ្ងៃនេះ ខ្ញុំបានចុះហត្ថលេខាផ្ដល់សច្ចាប័នដល់ គម្រោងបង្កើនការគ្រប់គ្រងរបស់រដ្ឋលើបញ្ហាលួចបន្លំពាណិជ្ជកម្មនិងប្រភពដើម ទំនិញ”។
លោកនាយករដ្ឋមន្រ្តីក៏បានជម្រាបថា នឹងបង្កើតក្រុមការងារពិសេសដើម្បី ទទួលយកលំហូរដើមទុនបរទេស (FDI) ចូលមកវៀតណាម ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម