ព័ត៌មាន

ត្រូវការក្ដាប់ជាប់ឱកាសដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍឆ្នាំ២០១៩


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងសន្និដ្ឋានកិច្ចប្រជុំ (រូបថត៖ chinhphu.vn)
 

នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០១៩ កិច្ចប្រជុំអនឡាញបូកសរុបសកម្មភាពក្នុង ឆមាសទីមួយឆ្នាំ២០១៩រវាងរដ្ឋាភិបាល​វៀត​ណាម​ ជាមួយតំបន់នានាក្នុងទូ​ទាំង ប្រទេសបានបន្តប្រព្រឹត្តទៅ។ ​បណ្ដា​ឧប​នាយក​រដ្ឋមន្រ្តី​ ថ្នាក់ដឹកនាំនៃក្រសួងនិ​ង ស្ថាប័នបាន​បន្តចូល​រួមផ្ដល់​មតិដើម្បី​សម្រេច​គោល​ដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ក្នុង​ឆមាសទី២។
 
លើវិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មលោក Tran Tuan Anh បានវាយតម្លៃថា ក្នុងឆមាសទី​២ ការនាំចេញមុខទំនិញសំខាន់ៗ មួយចំនួននឹងស្ដារឡើងវិញ ហើយស​ម្រេច​បាននូវ​គោល​ដៅដែល​បាន​ដាក់ ចេញ។ ការដែលគម្រោងមួយចំនួនក្នុងវិស័យឧស្សាហកម្មផលិតកម្មកែច្នៃត្រូវ បានដាក់អោយ​ដំណើរការនោះ នឹងបង្កើតកម្លាំងចលករចំពោះកំណើនពាណិជ្ជ កម្មផងដែរ។ លោករដ្ឋ​មន្រ្តី​បាន​សង្កត់​​ធ្ងន់ថា៖
 
“នៅទីផ្សារ​ដែលយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់នោះ គឺយើងសុទ្ធតែទទួលបានកំណើនខ្ពស់។ នេះជា​ឱកាស​ដើម្បីជំរុញកំណើន ជាពិ សេសគឺក្នុងវិស័យនិងមុខទំនិញសំខាន់ៗ នឹងទទួលបាន​កំណើន​ច្រើន​លើស​លុប​ បើធៀបនឹងផែនការដំបូង។ អាស្រ័យដោយជម្លោះពាណិជ្ជកម្ម ការបណ្ដាក់ទុន ចូលមក​វៀត​ណាម​កំពុង​កើន​ឡើងយ៉ាងខ្លាំង ហើយលើសពីនេះទៅទៀតគឺផល ប្រយោជន៍មក​ពីកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដែល​យើង​បាន​ចុះហត្ថលេខា។ នេះ ជាឱកាសដើម្បីអោយយើងជ្រើសរើសវិស័យបច្ចេកវិទ្យា និងមុខទំនិញមួយចំនួន ដើម្បី​អភិវឌ្ឍន៍​ប្រកបដោយចីរភាព”។
 
អញ្ជើញថ្លែង​សន្និដ្ឋានកិច្ចប្រជុំ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថា កំណើន GDP ក្នុងត្រីមាសទី២និងឆមាសទី១ឆ្នាំ ២០១៩ គឺជាលទ្ធផល​ដ៏ល្អដើម្បី​ឆ្ពោះទៅ​រកការ​សម្រេច​ភារកិ​ច្ចនៃឆ្នាំទាំង​មូល។ ការធ្វើសមាហរណកម្មអន្តរជាតិនិងកិច្ចការបរទេសទទួលបា​នលទ្ធផលសំខាន់ជាច្រើន ជាពិសេស​គឺទំនាក់ទំនង​ពាណិជ្ជកម្មអន្តរជាតិ។ នេះជា​ឱកាសដ៏ធំធេង ដែលក្រ​សួង ស្ថាប័ន​និង​តំបន់​ទាំង​អស់​ត្រូវ​ក្ដាប់ជា​ប់​។ លោកនាយករដ្ឋមន្រ្តីបាន ​សង្កត់​ធ្ងន់​ថា៖
 
 “យើងប្ដេជ្ញាចិត្ត​មិនថយក្រោយនៅចំពោះមុខការលំបាក ហើយបន្សាំនឹង ស្ថានភាពដោយភាព​ម្ចាស់ការ​និង​ភាព​បត់​បែន ក៏ដូចជាមិនផ្លាស់ប្ដូរគោល​ដៅ ណាមួយនៃឆ្នាំ២០១៩ឡើយ។ ចំពោះ ហានិភ័យនៅខាងក្រៅ​ ចាំបាច់​ត្រូវ​តាមដាន ឥទ្ធិពលដោយសង្គ្រាមពាណិជ្ជ​កម្មបច្ចេកវិទ្យា ដើម្បីចាត់វិធានការអោយ​បាន​ទាន់ ពេលវេលា​ ព្រមទាំងត្រួតពិនិត្យយ៉ាងម៉ឺង​ម៉ាត់ចំពោះបាតុភូតដែលទំនិញបរទេស​ បិទស្លាក​ទំនិញវៀតណាម។ ថ្ងៃនេះ​ ខ្ញុំ​បានចុះហត្ថលេខាផ្ដល់សច្ចាប័ន​ដល់ គម្រោងបង្កើន​ការគ្រប់​គ្រង​របស់​រដ្ឋលើ​បញ្ហា​លួច​បន្លំ​ពាណិជ្ជកម្មនិង​ប្រភព​ដើម ទំនិញ”។  
 
លោកនាយករដ្ឋមន្រ្តីក៏បានជម្រាបថា នឹងបង្កើតក្រុមការងារពិសេសដើម្បី ទទួលយកលំហូរដើមទុនបរទេស (FDI) ចូលមក​វៀត​​ណាម ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top