• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តួនាទីដ៏សំខាន់នៃពាណិជ្ជកម្មក្នុងការជំរុញសមភាពយេនឌ័រ


WTO និងWB កាលពីថ្ងៃទី ២ ខែសីហាបានចេញផ្សាយរបាយការណ៍មួយដែលមានចំណងជើងថា“ ស្ត្រីនិងពាណិជ្ជកម្ម៖ តួនាទីនៃពាណិជ្ជកម្មក្នុងការជំរុញសមភាពយេនឌ័រ” (រូបថត៖ Vietnamplus.vn)
 

អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងធនាគារពិភពលោក (WB) កាលពីថ្ងៃទី ២ ខែសីហាបានចេញផ្សាយរបាយ​ការណ៍មួយដែលមានចំណងជើងថា“ ស្ត្រីនិងពាណិជ្ជកម្ម៖ តួនាទីនៃពាណិជ្ជកម្មក្នុងការជំរុញសមភាព​យេន​ឌ័រ” ។
 
របាយការណ៍នេះបានផ្តល់នូវសំណុំទិន្នន័យថ្មី ហើយបានធ្វើការវិភាគថា តើធ្វើយ៉ាងដូចម៉្ដេច ដើម្បីស្ត្រីអាចទទួលបានអត្ថប្រយោជន៍ពីការធ្វើពាណិជ្ជកម្មដោយស្មើភាពគ្នាជាមួយបុរស អំពីបញ្ហាប្រាក់បៀវត្ស សុខុមាលភាព និងគុណភាពការងារ។ របាយការណ៍នេះក៏បានផ្តល់នូវសំណុំទិន្នន័យបែងចែកតាមភេទ តាមវិស័យការងារនៅក្នុងប្រទេសចំនួន ៧២ បទប្បញ្ញត្តិទាក់ទងនឹងបញ្ហាសមភាពយេនឌ័រ ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់។
 
យោងតាមរបាយការណ៍បានឲ្យដឹងថា៖ សកម្មភាពពាណិជ្ជកម្មអាចជួយបង្កើនប្រាក់បៀវត្ស កែលម្អលក្ខខ័ណ្ឌការងារ និងជំរុញសមភាពយេនឌ័រ។ បណ្ដានិន្នាការសេដ្ឋកិច្ចនិងពាណិជ្ជកម្មនាពេលបច្ចុប្បន្ននៅលើពិភពលោកដូចជា ការកើនឡើងនៃវិស័យសេវាកម្ម ការពង្រីកខ្សែសង្វាក់តម្លៃពិភពលោក ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក៏បន្តបើកឱកាសសម្រាប់ការផ្តល់សិទ្ធិដល់ស្ត្រីផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top