• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តភ្ជាប់សេដ្ឋកិច្ចតាមអ័ក្សផ្លូវល្បឿនលឿនភាគខាងកើតរវាង Hai Phong - Quang Ninh - Hai Duong និង Hung Yen

នេះជាគំនិតផ្តួចផ្តើមដើម្បីជំរុញខ្លាំងការតភ្ជាប់អន្តរតំបន់ ការធ្វើអាជីវកម្ម និងពង្រីកសក្តានុពល និងប្រៀបខ្លាំងនៃមូលដ្ឋានទាំង៤ នៅតាម បណ្តោយផ្លូវល្បឿនលឿនហាណូយ - Hai Phong – Mong Cai។
  តំណាង VCCI និងបណ្ដាខេត្តក្រុងនៅពិធីចុះហត្ថលេខា។ (រូបថត៖ VCCI)  

នារសៀលថ្ងៃទី ២៨ ខែកក្កដា ខេត្តក្រុងចំនួន ៤ រួមមាន Hai Phong, Quang Ninh, Hai Duong, Hung Yen និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំពិធីចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងស្តីពីការតភ្ជាប់សេដ្ឋកិច្ចតាមអ័ក្សផ្លូវ ល្បឿនលឿនខាងកើត”។ នេះជាគំនិតផ្តួចផ្តើមដើម្បីជំរុញខ្លាំងការតភ្ជាប់អន្តរតំបន់ ការធ្វើអាជីវកម្ម និងពង្រីកសក្តានុពល និងប្រៀបខ្លាំងនៃមូលដ្ឋានទាំង៤ នៅតាម បណ្តោយផ្លូវល្បឿនលឿនហាណូយ - Hai Phong – Mong Cai។

Hai Phong, Quang Ninh, Hai Duong និង Hung Yen នៅពេលតភ្ជាប់ជាមួយគ្នា នឹងមានសក្តានុភាពនិងលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីក្លាយជាតំបន់សេដ្ឋកិច្ចអភិវឌ្ឍមួយ ដោយមានមណ្ឌលឧស្សាហកម្ម មណ្ឌលសេដ្ឋកិច្ច និងកំពង់ផែសមុទ្រធំ (នៅ Hai Phong) មានច្រកទ្វារព្រំដែនគោក និងសមុទ្រជាប់ជាមួយទីផ្សារធំជាងគេលើពិភព លោកគឺប្រទេសចិន (នៅខេត្ត Quang Ninh) មានអាកាសយានដ្ឋានអន្តរជាតិ (នៅ Hai Phong, Quang Ninh) មានប្រភពធនធានមនុស្សដ៏សម្បូរហូរហៀរ (នៅ Hai Duong និង Hung Yen) រួមជាមួយនឹងលំហអភិវឌ្ឍសេដ្ឋកិច្ចដ៏ធំ ពោរពេញទៅដោយសក្ដានុពល ប្រៀប ខ្លាំង បង្កលក្ខខណ្ឌអំណោយផលដើម្បីជំរុញការអភិវឌ្ឍអាជីវកម្មយ៉ាងខ្លាំងក្លា ទាក់ ទាញគម្រោងវិនិយោគប្រកបដោយគុណភាពជាច្រើនទៀត។ លោក Pham Tan Cong ប្រធាន VCCI បានសង្កត់ធ្ងន់ថា៖
“ចក្ខុវិស័យរបស់យើងគឺកសាងគំរូតភ្ជាប់សេដ្ឋកិច្ចថ្នាក់តំបន់យ៉ាងស្វាហាប់ មាន ទិសដៅជាសកល និងស្របតាមគោលមាគ៌ា និងគោលជំហររបស់បក្ស និងរដ្ឋវៀត ណាមស្តីពីការតភ្ជាប់តំបន់។ យើងនឹងរួមដៃគ្នាបង្កើតតំបន់វិបុលភាពរួម ព្រមទាំង បង្កើតខ្សែក្រវាត់សេដ្ឋកិច្ចតំបន់ឦសាន ក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម សេដ្ឋកិច្ច សមុទ្រ និងសេវាកម្មទេសចរណ៍ ខិតខំប្រឹងប្រែងនាំតំបន់ទាំង៤ ក្លាយជាប៉ូលកំណើន សេដ្ឋកិច្ចនៃតំបន់ដីសណ្ដទន្លេក្រហម”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រីស្នើដាក់ឲ្យដំណើរការបណ្ដាញខ្សែអគ្គិសនី៥០០គីឡូវ៉ុលសៀគ្វី ៣ មុនថ្ងៃទី៣០ មិថុនា

លោកនាយករដ្ឋមន្ត្រីស្នើដាក់ឲ្យដំណើរការបណ្ដាញខ្សែអគ្គិសនី៥០០គីឡូវ៉ុលសៀគ្វី ៣ មុនថ្ងៃទី៣០ មិថុនា

នាបច្ចុប្បន្ននេះ គម្រោង បណ្តាញខ្សែអគ្គិសនី៥០០គីឡូវ៉ុលសៀគ្វី ៣ Pho Noi (Hung Yen) - Quang Trach (Quang Binh) បានសម្រេចរួចរាល់ការងាររៀបចំដីធ្លីទាំង ១០០% សម្រាប់សាងសង់ គម្រោង។

Top