• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តភ្ជាប់សហគ្រាសវៀតណាម-សិង្ហបុរីក្នុងលំហឌីជីថល

វេទិកាពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងនវានុវត្តន៍វៀតណាម - សិង្ហបុរីបាន ប្រព្រឹត្តទៅកាលពីថ្ងៃទី ១ ខែសីហា នៅទីស្នាក់ការនៃសហព័ន្ធផលិតកម្មសិង្ហបុរី (SMF)។

ក្រុមហ៊ុនបច្ចេកវិទ្យា Arobid ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន High West ស្ដីពីកញ្ចប់ហិរញ្ញវត្ថុគាំទ្រសហគ្រាសវៀតណាមក្នុងការនាំចេញឆ្លាតវៃទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ រូបថត៖ VGP/DA
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មវៀតណាមនៅសិង្ហបុរី សមាគមធុរកិច្ចទីក្រុងហូជីមិញ (HUBA), SMF និងក្រុមហ៊ុនបច្ចេកវិទ្យា Arobid និង Ecohub។ ព្រឹត្តិការណ៍នេះគឺជាការបោះជំហានថ្មីក្នុងកិច្ចសហប្រតិបត្តិការផ្នែក សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្ដូរបៃតងរវាងប្រទេសទាំងពីរ។
ចំណុចលេចធ្លោនៃវេទិកានេះគឺពិធីបើកសម្ពោធគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក Vietnamsgp.arobid.com ដែលជាផ្លាតហ្វម B2B ដំបូងគេរវាងប្រទេសវៀតណាម និងសិង្ហបុរី។ ផ្លាតហ្វមនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Arobid និង Ecohud ដោយរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទិន្នន័យធំ ការតាំងពិពណ៌លើ អ៊ីនធឺណិត 3D និងការវិភាគឥរិយាបថទីផ្សារ ជួយសហគ្រាសនៃប្រទេសទាំងពីរ ស្វែងរកដៃគូ ចុះហត្ថលេខាលើកិច្ចសន្យា និងបង្ហាញផលិតផលនៅក្នុងលំហឌីជីថល។
ថ្លែងក្នុងវេទិកា លោក Lennon Tan ប្រធាន SMF បានធ្វើអត្ថាធិប្បាយថា សេដ្ឋ កិច្ចទាំងពីររបស់វៀតណាម និងសិង្ហបុរី គឺជាការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ ការបើកសម្ពោធផ្លាតហ្វមពាណិជ្ជកម្មអេឡិចត្រូនិក B2B វៀតណាម-សិង្ហបុរី នាំមក នូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ ប្រតិបត្តិការ និងការស្វែងរកកម្លាំងពលកម្មដោយ សេរី; ការទូទាត់ជារូបិយប័ណ្ណជាច្រើន; ការតភ្ជាប់ឆ្លាតវៃ; ភស្តុភារនិងការទប់ស្កាត់ ជម្លោះ។ ការបង្កើតផ្លាតហ្វម B2B វៀតណាម-សិង្ហបុរី ក៏ជាជំហានត្រៀមសម្រាប់កិច្ច ព្រមព្រៀងក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចឌីជីថលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលរំពឹងថានឹងបញ្ចប់ការចរចាក្នុងឆ្នាំនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋ លឿង គឿង៖ ទំនុកចិត្តនយោបាយគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេសអាហ្វ្រិក

លោកប្រធានរដ្ឋ លឿង គឿង៖ “ទំនុកចិត្តនយោបាយគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេសអាហ្វ្រិក”

វៀតណាមនិងបណ្តាប្រទេសអាហ្រ្វិកចាំបាច់ត្រូវជំរុញខ្លាំងនូវការជឿទុកចិត្តផ្នែកនយោបាយដើម្បីធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ នេះជាការសង្កត់ធ្ងន់របស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ជាមួយឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅបណ្ដាប្រទេសអាហ្វ្រិកក្នុងជំនួបធ្វើការកាលពីយប់ថ្ងៃទី ៣ សីហា នៅទីក្រុងគែរ (អេហ្ស៊ីប) បន្ទាប់ពីគណៈប្រតិភូបានមកដល់ ទីក្រុងគែរ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអេហ្ស៊ីប តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Abdel Fattah El-Sisi និងលោកជំទាវភរិយា។

Top