• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ណែនាំ និងផ្សព្វផ្សាយតម្លៃវប្បធម៌ពិសេសរបស់ជនជាតិភាគតិច ដែលមានប្រជាជនតិចជាង១ម៉ឺននាក់

មហោស្រពវប្បធម៌លើកទី១ នៃបណ្តាជនជាតិដែលមានប្រជាជនតិចជាង១ម៉ឺននាក់ ក្រោមប្រធានបទ “អភិរក្ស បើកទូលាយនិងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច” នឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ (ថ្ងៃទី៣-៥ ខែវិច្ឆិកា) នៅ ទីក្រុង Lai Chau ខេត្ត Lai Chau។
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោកស្រី Trinh Thi Thuy និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Lai Chau លោក Tong Thanh Hai បានធ្វើជាអធិបតីក្នុងសន្និសីទកាសែត។ រូបថត៖ VOV

នេះជាលើកទីមួយហើយដែលក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Lai Chau ដើម្បីរៀបចំពិធីបុណ្យនេះ។

ពិធីបុណ្យនេះមានគោលបំណងលើកតម្កើងនិងពង្រីកនូវតម្លៃអត្តសញ្ញាណរបស់ជនជាតិភាគតិច រួមចំណែកអប់រំទំនៀមទម្លាប់ស្នេហាជាតិ មោទនភាពជាតិ និងពង្រឹងផែនមហាសាមគ្គីបណ្តាជនជាតិទាំងមូល។ នេះជាឱកាសមួយដើម្បីណែនាំ និងផ្សព្វផ្សាយដល់មិត្តភ័ក្តិជាតិ និងអន្តរជាតិអំពីសក្ដានុពល និងភាពខ្លាំងនៃការអភិវឌ្ឍវប្បធម៌ កីឡា ទេសចរណ៍ និងវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិក្នុងដំណើរការនវានុវត្តន៍ សមាហរណកម្ម និងអភិវឌ្ឍន៍ ជាពិសេសក្រុមជនជាតិដែលមានចំនួនប្រជាជនតិចជាង ១ម៉ឺននាក់។

ក្នុងសន្និសីទសារព័ត៌មានប្រកាសពីព្រឹត្តិការណ៍ដែលបានប្រារព្ធឡើងកាលពីរសៀលថ្ងៃទី ២៣ តុលា នៅទីក្រុងហាណូយ គណៈកម្មាធិការរៀបចំបានឲ្យដឹងថា មហោស្រពនឹងមានការចូលរួមរបស់ជនជាតិភាគតិចដែលមានចំនួនប្រជាជនតិចជាង ១ ម៉ឺននាក់មកពីខេត្តចំនួន ១១ (Lai Chau, Cao Bang, Thai Nguyen, Dien Bien, Ha Giang, Lao Cai, Yen Bai, Tuyen Quang, Nghe An, Quang Binh និង Kon Tum)

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ សកម្មភាពជាច្រើនប្រព្រឹត្តទៅដូចជា៖ ការសម្តែង ការណែនាំអំពីពិធីបុណ្យ និងពិធីវប្បធម៌ប្រពៃណីរបស់ជនជាតិដែលមានចំនួនប្រជាជនតិចជាង ១ម៉ឺននាក់។  រួមជាមួយនោះ គឺមហោស្រពសិល្បៈដ៏ធំដែលមានចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ និងកម្មវិធីតន្ត្រីជនជាតិ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top