ព័ត៌មាន
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បង្កើតកម្លាំងចលករសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-រ៉ូម៉ានី
ក្នុងឱកាសនេះ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរូម៉ានី លោក Do Duc Thanh បានឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាមប្រចាំនៅអឺរ៉ុបកណ្តាល
និងខាងកើត អំពីអត្ថន័យ និងរបៀបវារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្ត្រី
Pham Minh Chinh ក៏ដូចជាទស្សនវិស័យពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ទាក់ទិននឹងអត្ថន័យ
និងរបៀបវារៈនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី Pham Minh
Chinh នៅប្រទេសរូម៉ានី ឯកអគ្គរដ្ឋទូតលោក Do Duc Thanh បានឲ្យដឹងថា
ដំណើរទស្សនកិច្ចនេះសំដៅអះអាងនូវបំណងប្រាថ្នារបស់វៀតណាមក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីនៃកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ។
ដំណើរទស្សនៈកិច្ចបើកឆ្នាំរំលឹកខួបលើកទី ៧៥
នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (៣ កុម្ភៈ ១៩៥០ - ៣ កុម្ភៈ ២០២៥)
បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន។
ក្នុងដំណើរទស្សនកិច្ចនេះ
នាយករដ្ឋមន្ត្រីវៀតណាមនឹងពិភាក្សាជាមួយសមភាគី និងថ្នាក់ដឹកនាំរ៉ូម៉ានី។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏នឹងរួមជាមួយនាយករដ្ឋមន្ត្រី Ion-Marcel
Ciolacu ចូលរួមបើកវេទិកាធុរកិច្ចវៀតណាម - រូម៉ានី
ជួបសហគមន៍ធុរកិច្ច
ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន
ព្រមទាំងទៅទស្សនាគ្រឹះស្ថានសេដ្ឋកិច្ច សាលារៀន វិទ្យាស្ថានស្រាវជ្រាវ
ជួបប្រាស្រ័យជាមួយមិត្តភក្តិរូម៉ានីមួយចំនួន និងសហគមន៍វៀតណាមនៅរូម៉ានី...៕





