• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលវៀតណាមបើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម-គុយបា

ប្រព័ន្ធផ្សព្វផ្សាយគុយបាបានអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹមទៅកាន់គុយបា (ថ្ងៃទី ២៥- ២៧ ខែកញ្ញា) នឹងបង្កើតកម្លាំងចលករដ៏សំខាន់សម្រាប់ភាតរភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
អត្ថបទលើកឡើងអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ទៅកាន់ប្រទេសគុយបា នៅលើកាសែតអេឡិចត្រូនិក CubaDebate (រូបថតអេក្រង់)

ក្នុងអត្ថបទថ្មីមួយ ដែលបានចុះផ្សាយលើកាសែតអេឡិចត្រូនិក CubaDebate ដែលជាគេហទំព័រព័ត៌មានផ្លូវការដែលមានអ្នកចូលមើលធំជាងគេនៅលើកោះ Caribbean  បណ្ឌិត Ruvislei González Sáez អនុប្រធានសមាគមមិត្តភាពគុយបា-វៀតណាមបានគូសបញ្ជាក់ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចលើកនេះនិងបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមទៅកាន់គុយបានឹងបើកចេញទំព័រថ្មីក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងទ្វេភាគី។ យោងតាមលោក González Sáez ដំណើរទស្សនកិច្ចនៅគុយបារបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម គឺជាប្រភពនៃការលើកទឹកចិត្តខាងស្មារតីយ៉ាងធំធេង សម្រាប់គុយបា ដែលបង្ហាញថា វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយគុយបា។

ចំណែកឯអ្នកស្រាវជ្រាវ González Sáez សង្ឃឹមថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមនឹងក្លាយជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរពិភាក្សាអំពីស្ថានភាពជាក់ស្តែងនៃប្រទេសនីមួយៗ និងជំរុញយន្តការទំនាក់ទំនងគ្រប់ជ្រុងជ្រោយ បង្កើតព្រឹត្តិការណ៍សំខាន់ថ្មីក្នុងទំនាក់ទំនងទ្វេភាគី បើកដំណាក់កាលថ្មីមួយ។ អ្នកនិពន្ធរូបនេះជឿជាក់ថា ដំណើរទស្សនកិច្ចនេះពិតជានឹងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែងលើគ្រប់វិស័យ៕ 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top