• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដៃគូអន្តរជាតិវាយតម្លៃខ្ពស់ចំពោះយថាទស្សន៍អាកាសចរណ៍របស់វៀតណាម

ក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍អាកាសចរណ៍អន្តរជាតិ Farnborough International Airshow ២០២៦ (ថ្ងៃទី២០-២១ ខែកក្កដា) នៅចក្រភពអង់គ្លេស ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលយន្តហោះ Boeing 737 MAX 8 ចំនួន ១៩ គ្រឿងបន្ថែមទៀតជាមួយក្រុមហ៊ុនផ្តល់សេវាជួលយន្តហោះឈានមុខគេចំនួនបីនៅលើពិភពលោក។

យោងតាមលោក Barry Flannery នាយកពាណិជ្ជកម្ម SMBC Aviation Capital វៀតណាមកំពុងមានសន្ទុះដើម្បីក្លាយជាទីផ្សារអាកាសចរណ៍ដែលមានកំណើនលឿន​បំផុតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ។ យោងតាមលោក Barry Flannery មូលដ្ឋាន​គ្រឹះនៃកំណើននេះ គឺចំនួន​ប្រជាជនវ័យក្មេង និងមានជីវភាពធូរធារកាន់តែខ្លាំងឡើង រួមជាមួយនឹងការយក​ចិត្ត​ទុក​ដាក់របស់រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មិនត្រឹមតែនៅជុំវិញអាកាសយានដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងវិស័យសណ្ឋាគារ និងសេវាកម្មទេសចរណ៍ទៀត​ផង។

លើសពីនេះ លោក Paul Geaney ប្រធាន និងជា​នាយកផ្នែកពាណិជ្ជកម្មនៃ Avolon បានថ្លែងថា បច្ចុប្បន្ននេះ តំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺជាតំបន់អាកាសចរណ៍ធំជាងគេ និងរីកចម្រើនលឿនបំផុតនៅលើពិភពលោក; ក្នុងចំណោមទីផ្សារអាកាសចរណ៍ កំពូលទាំង ១០ នៅក្នុងតំបន់ វៀតណាមជាប្រទេសដែលមានកំណើនយ៉ាងឆាប់រហ័ស​ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយកើនឡើង ១២១%។

លោក Mathew Adamo សហស្ថាបនិក AIP Capital បាន​វាយតម្លៃថា ការវិនិយោគនៅក្នុងវិស័យអាកាសចរណ៍របស់វៀតណាម "មានភាពទាក់ទាញយ៉ាង​ខ្លាំង" ដោយសារតែកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា និងចំនួនប្រជាជនជាង ១០០ លាននាក់។ លោកបានសង្កត់ធ្ងន់ថា វិនិយោគិនបរទេស "អាចស្វែងរកឱកាសដ៏គួរឱ្យ​ទាក់ទាញជាច្រើន" នៅក្នុងវិស័យនេះ៕​

តាម​ vovworld.vn/km-KH

វៀតណាមស្នើទិសដៅជាច្រើនដើម្បីជំរុញទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក

វៀតណាមស្នើទិសដៅជាច្រើនដើម្បីជំរុញទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក

នាថ្ងៃទី ២២ ខែកក្កដា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ឡេ ហយទ្រុង (Le Hoai Trung) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក។

Top