• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដៃគូអន្តរជាតិបញ្ជាក់ពីការសន្យាជួយឧបត្ថម្ភវៀតណាមអនុវត្តន៍គោលដៅអភិវឌ្ឍទាក់ទិនដល់ការកាត់បន្ថយការបំភាយឧស្ម័ន

សេចក្ដីព្រាងយុទ្ធសាស្ត្រ ត្រូវបានកសាងឡើងក្នុងគោលដៅបង្កើនការសម្រប ខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយភាពងាយរងគ្រោះ ការបាត់បង់ និង ការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ; កាត់បន្ថយការបំភាយ ឧស្ម័នផ្ទះកញ្ចក់ ដើម្បីសម្រេចបាននូវគោលដៅបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។
  ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ VOV)  
នាព្រឹកថ្ងៃទី ២៦ មេសា នៅទីក្រុងហាណូយ ក្រសួងធនធានធម្មជាតិនិងបរិស្ថាន វៀតណាម សហការជាមួយកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) និងអង្គការ សហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្ដីពី បម្រែបម្រួលអាកាសធាតុរហូតដល់ឆ្នាំ ២០៥០។
សេចក្ដីព្រាងយុទ្ធសាស្ត្រ ត្រូវបានកសាងឡើងក្នុងគោលដៅបង្កើនការសម្រប ខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយភាពងាយរងគ្រោះ ការបាត់បង់ និង ការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ;  កាត់បន្ថយការបំភាយ ឧស្ម័នផ្ទះកញ្ចក់ ដើម្បីសម្រេចបាននូវគោលដៅបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ ទន្ទឹមនឹងនោះ ទាញយកឱកាសពីការប្រែប្រួលអាកាសធាតុ ដើម្បីផ្លាស់ប្ដូរ គំរូកំណើន លើកកំពស់ភាពធន់ និងកម្លាំងប្រកួតប្រជែងនៃសេដ្ឋកិច្ច ដើម្បីបម្រើការ អភិវឌ្ឍប្រទេសប្រកបដោយចីរភាព; ចូលរួមចំណែកយ៉ាងសកម្ម និងមានការទទួល ខុសត្រូវចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការការពារប្រព័ន្ធអាកាសធាតុផែនដី។

តាងនាមដៃគូអន្តរជាតិដែលសម្របសម្រួលជាមួយវៀតណាមក្នុងការកសាង សេចក្តីព្រាងយុទ្ធសាស្ត្រ លោកស្រី Caitlin Wiesen ប្រធានតំណាង UNDP ប្រចាំនៅ វៀតណាមបានវាយតម្លៃខ្ពស់ចំពោះការកសាងយុទ្ធសាស្ត្រជាតិស្ដីពីការប្រែប្រួល អាកាសធាតុរបស់វៀតណាមរហូតដល់ឆ្នាំ ២០៥០។

 

“យុទ្ធសាស្ត្រជាតិស្ដីពីការប្រែប្រួលអាកាសធាតុ នឹងជួយយើងកសាងក្របខណ្ឌ មួយដើម្បីកៀរគរវិធីអភិក្រមទូទៅរបស់រដ្ឋាភិបាល កៀរគរសង្គមទាំងមូល ក៏ដូចជា អាចអនុវត្តន៍សកម្មភាពអាកាសធាតុប្រកបដោយទំនួលខុសត្រូវ ហើយធានាដំណើរ ការផ្លាស់ប្ដូរ និងដំណើរការអភិវឌ្ឍប្រកបដោយចីរភាពនៃវៀតណាម។ UNDP សន្យាសហការជាមួយរដ្ឋាភិបាលវៀតណាម ក៏ដូចជាដៃគូនានា ដើម្បីតាមរយៈការអនុវត្ត យុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុដល់ឆ្នាំ ២០៥០ និងការជំរុញកិច្ចសហ ប្រតិបត្តិការអន្តរជាតិនោះ យើងអាចសម្រេចបាននូវគោលដៅបំភាយឧស្ម័នគ្មានសូន្យ នៅឆ្នាំ ២០៥០ ហើយកុំទុកឲ្យនរណាម្នាក់ត្រូវបំភ្លេចចោលនោះឡើយ”៕

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top