• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដើម្បីឲ្យសេដ្ឋកិច្ចឯកជនពិតជាកម្លាំងចលករសំខាន់នៃសេដ្ឋកិច្ច

សេដ្ឋកិច្ចឯកជនបានរួមចំណែកយ៉ាងធំធេងដល់សេដ្ឋកិច្ចរបស់ប្រទេសជាតិ និងជាកម្លាំងចលករនៃសេដ្ឋកិច្ច។
ថ្នាក់ដឹកនាំសមាគមសហគ្រិនឯកជនវៀតណាម និងអ្នកជំនាញសេដ្ឋកិច្ច ដំណើរការវេទិកា (រូបថត៖ VGP/Nguyen Hoang)

យ៉ាងណាក៏ដោយ ដើម្បីឲ្យសេដ្ឋកិច្ចឯកជនក្លាយជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ច ដូចខ្លឹមសារនៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១២ និងទី១៣ នៅតែមានបញ្ហាជាច្រើនដែលត្រូវការការតម្រង់ទិស ការយកចិត្តទុកដាក់ ការគាំទ្រ និងការជំរុញ”។ នេះជាការវាយតម្លៃ និងវិភាគរបស់អ្នកជំនាញ និងសហគ្រិននៅវេទិកាសេដ្ឋកិច្ចឯកជនលើកទី២ ដែលប្រព្រឹត្តទៅនាថ្ងៃទី២ ខែមេសា នៅទីក្រុងហាណូយ។

នៅក្នុងវេទិកានោះ គណៈប្រតិភូបានអះអាងថា សេដ្ឋកិច្ចឯកជន (រួមទាំងសហគ្រាស និងគ្រួសារអាជីវកម្ម) បានអភិវឌ្ឍដោយគ្មានដែនកំណត់លើទំហំ ទីតាំង និងមុខរបរអាជីវកម្ម។ សេដ្ឋកិច្ចឯកជនបានផ្លាស់ប្តូរពីការកំណត់ថាជាសមាសធាតុសំខាន់នៃសេដ្ឋកិច្ច ក្លាយជាសមាសធាតុសំខាន់និងជាកម្លាំងជំរុញសេដ្ឋកិច្ចជាក់ស្តែង ក្លាយជាកម្លាំងជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។ ក្នុងដំណាក់កាល ២០១៦-២០២១ វិស័យសេដ្ឋកិច្ចឯកជនមានចំនួនជាមធ្យម ៤៦% នៃផលិតផលក្នុងស្រុកសរុប។ រំពឹងថានឹងឈានដល់ ៥៥% នៅឆ្នាំ ២០២៥។ រួមចំណែក ៨៥% នៃការងារសរុប។ ថវិកាកាលរួមចំណែក ១៩% ក្នុងឆ្នាំមុន ។ ស្មើនឹង មួយភាគបី នៃចំណូលនាំចូល និងនាំចេញ។ រួមចំណែក ៥៩,៥% នៃដើមទុនវិនិយោគសង្គមសរុប។ នេះគឺជាការរួមចំណែកដ៏ធំធេងណាស់។

អ្នកជំនាញ និងសហគ្រិនជឿជាក់ថា ដើម្បីសម្រេចបាននូវគោលដៅនៃការផ្លាស់ប្តូរពីសហគ្រាសឯកជនចំនួន ៨០០.០០០ ទៅជាសហគ្រាសឯកជនចំនួន ១,៥ លាននៅឆ្នាំ ២០២៥ ចាំបាច់ត្រូវសិក្សាពីគោលនយោបាយដើម្បីនាំយកគ្រួសារអាជីវកម្មបុគ្គលចូលទៅក្នុងប្រភេទសហគ្រាសឯកជនខ្នាតតូច។ ទន្ទឹមនឹងនោះ មានបញ្ហាជាមូលដ្ឋានជាច្រើន ដូចជាបរិយាកាសធុរកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខសង្គមជាដើម ដែលត្រូវការយកចិត្តទុកដាក់ និងរួមដៃគ្នាពីកម្រិតម៉ាក្រូដល់ប្រជាពលរដ្ឋម្នាក់ៗ។ នៅពេលដែលមូលដ្ឋានគ្រឹះមានស្ថេរភាព សេដ្ឋកិច្ចទាំងមូល រួមទាំងវិស័យឯកជននឹងមានសន្ទុះនៃការអភិវឌ្ឍកាន់តែប្រសើរឡើង ដែលរួមចំណែកដល់កំណើនទាំងមូល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន

តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។

Top