• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដាស់សក្ដានុភាពទេសចរណ៍សហគមន៍នៅខេត្ត Lang Son


 ភូមិទេសចរណ៍សហគមន៍ Quynh Son ខេត្ត Lang Son (រូបថត៖ Vietnam Journey)
 

 ក្នុង​ប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត Lang Son ភាគខាងជើងវៀតណាមបានប្រមូល ផ្ដុំ​ប្រភព​ធន​ធាន​ជា​ច្រើន​ដើម្បី​អភិវឌ្ឍទេសចរណ៍ ដោយពង្រីកឧត្តមភាពនៃតំបន់ ​មួយដែលមានជនជាតិជាច្រើនរួ​មរស់ ព្រមទាំង​មាន​វប្បធម៌​ ទំនៀមទំលាប់ដ៏ សម្បូរបែបរួមជាមួយទេសភាពធម្មជាតិដ៏ស្រស់បំព្រងផងដែរ។ ជាពិសេសគឺ ការអភិវឌ្ឍទេសចរណ៍​សហគមន៍​ដោយផ្សាភ្ជាប់នឹង​ទេសចរណ៍​អេកូឡូ​ស៊ី​កំពុង​ជាទិ​ស​ដៅ​ប្រកប​ដោយ​ប្រសិទ្ធភាព។​
 
នៅខេត្ត Lang Son មានគំរូទេសចរណ៍សហគមន៍ចំនួន២កំពុងធ្វើសកម្ម ភាពប្រកបដោយប្រសិទ្ធភាពនោះ គឺភូមិទេសចរណ៍​សហគមន៍ Quynh Son ស្រុក Bac Son និងភូមិទេសចរណ៍សហ គមន៍ Huu Lien ស្រុក Huu Lung។ គំរូ​ ទាំងពីរនេះបាននាំមកនូវផលប្រយោជន៍ជាក់ស្ដែង ដែលមិនត្រឹមតែពង្រីកឧត្តម ភាពវប្បធម៌​របស់​បណ្ដា​ជនជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកាត់បន្ថយភាព ក្រីក្រនិងលើកស្ទួយ​ជីវភាព​របស់​ប្រជាជន​ទៀត​ផង​។ ចូលរួមធ្វើទេសចរណ៍សហ គមន៍ លោក Duong Cong Chai នៅភូមិ Quynh Son ស្រុក Bac Son បានចែក​រំលែកថា៖
 
“គ្រួសារខ្ញុំ​ជាគ្រួសារមួយក្នុងចំណោមគ្រួសារ ធ្វើគំរូទេសចរណ៍សហគមន៍ នៅក្នុងភូមិ។ ផលប្រ​យោជន៍​ទីមួយ​គឺបង្កើន​ប្រាក់ចំណូល​សម្រាប់គ្រួសារ លើក ស្ទួយជីវភាព ហើយទីពីរគឺបង្កើតការងារធ្វើសម្រាប់អ្នកភូមិ”។
       
មានគ្រួសារចំនួន៨​ បានកសាងហូមស្ទេដែលមានលក្ខណៈ គ្រប់គ្រាន់ដើម្បីបម្រើភ្ញៀវទេសចរ។ ការអភិរក្ស​និង​អភិវឌ្ឍផ្ទះ​ឈើផុតពីដីនៅក្នុង តំបន់ រួមជាមួយការស្ដារឡើងវិញនិងតាំងបង្ហាញឧបករណ៍ផលិតកម្ម ឧបករណ៍ ប្រចាំ​ថ្ងៃនិង​របរប្រពៃណី បានបំពេញតម្រូវការរបស់ភ្ញៀវទេសចរ ដែលចង់ស្វែង យល់​អំពី​ជីវភាព​រស់​នៅ​​របស់​ជនជាតិ Tay។ គិតជាមធ្យម ភូមិទេសចរណ៍សហ គមន៍ Quynh Son ស្រុក Bac Son ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ចំនួន១ម៉ឺននាក់ ក្នុងមួយឆ្នាំ។ លោក Cheung Fe Lix ភ្ញៀវទេសចរម្នាក់មកពីហុងកុង បានសម្ដែង​ ការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលមកដល់ភូមិ Quynh Son ថា៖
 
“យើងខ្ញុំមក​​ដល់បាន២ថ្ងៃហើយ។ សកម្មភាពនៅទីនេះគួរអោយចាប់ អារម្មណ៍យ៉ាងខ្លាំង ហើយ​មនុស្ស​ក៏រាក់​ទាក់​ផង​ដែរ។ ថ្ងៃនេះ យើងខ្ញុំនឹងជិះកង់ ទៅទស្សនាទេសភាពនៅក្នុងភូមិ។ ខ្ញុំមានអារម្មណ៍ថា ពេញចិត្ត​យ៉ាង​ខ្លាំង​ ចំពោះទេសភាពធម្មជាតិនិងមនុស្សនៅទីនេះ”។
 
ដើម្បី​អភិវឌ្ឍគំរូភូមិទេសចរណ៍សហគមន៍ប្រកបដោយប្រសិទ្ធភាពជាក់ ស្ដែងនោះ គឺខេត្ត Lang Son បាន​បណ្ដាក់​ទុន​អភិវឌ្ឍទេសចរណ៍អេកូឡូស៊ី សម្រាកលំហែកាយ ទេសចរណ៍វប្បធម៌ សហគមន៍ដោយ​ផ្សាភ្ជាប់​នឹង​ការ​ងារ​ រៀបចំដែនដី កសាងហេដ្ឋរចនាសម្ព័ន្ធនិងផ្សព្វផ្សាយពាណិជ្ជសញ្ញា។ ទន្ទឹមនឹង នោះ ខេត្ត Lang Son ក៏បាន​ខិត​ខំប្រឹងប្រែងលើកកំពស់គុណភាពនៃប្រភពធន ធានមនុស្សនិងលក្ខណៈវិជ្ជាជីវៈ ដើម្បីបង្កើត​ឡើង​ផលិត​ផល​ទេសចរណ៍ពិសេស ដោយឡែករបស់ខ្លួនផងដែរ។ លោកស្រី Tran Thi Bich Hanh នាយិកាមជ្ឈ មណ្ឌលព័ត៌​មាន​ពន្លឿនទេសចរណ៍ខេត្ត Lang Son បានអោយដឹងថា៖
 
 “ក្រោយពីភូមិ ​Q uynh Son និងភូមិ Huu Lien យើងខ្ញុំកំពុងបន្តវិនិយោគនៅ ភូមិ Vu Lang ស្រុក Bac Son។ នាពេល​ខាងមុខ យើងខ្ញុំនឹងបន្តយក​ចិត្តទុកដាក់ ក៏ដូចជាណែនាំអោយ​ប្រជាជន​អាច​​អនុវត្ត​គំរូ​ទេសចរណ៍ស​ហគមន៍នេះប្រកប ដោយ​ប្រសិទ្ធភាព”។
 
ទេស​ភាពធម្មជាតិស្រស់បំព្រងគួរអោយរំជួលចិត្ត រួមជាមួយលក្ខណៈ វប្បធម៌​ពិសេស​ដោយ​ឡែក​របស់​សហគមន៍​​ជន​ជាតិ​ភាគតិចនោះ គឺជាលក្ខខ័ណ្ឌ ដើម្បីអោយខេត្ត Lang Son អភិវឌ្ឍទេសចរណ៍​ប្រកប​ដោយ​ចីរភាព​។ ប៉ុន្តែ ត្រូវ តែដាស់សក្ដានុពលទាំងនេះ ហើយមានយន្តការ គោលនយោបាយដ៏សមស្រប ដើម្បីអភិវឌ្ឍ តាមនោះ​រួម​ចំណែកនាំវិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋ កិច្ចសំខាន់មួយរបស់ខេត្ត៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top