• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដាក់ពិន័យយ៉ាងម៉ឹងមាត់រាល់សកម្មភាពនេសាទ IUU

ក្រសួងដូចជា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្រសួងការពារប្រទេស ក្រសួងការបរទេស និងតំបន់ពាក់ព័ន្ធ ត្រូវអនុវត្តន៍យ៉ាងត្រឹមត្រូវ នូវការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្តីពី “ផែនការសកម្មភាពផលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានការអនុញ្ញត្តិ”។
រូបថត៖ VNA

ខុទ្ទកាល័យរដ្ឋាភិបាលទើបនឹងចេញផ្សាយឯកសារជូនតំណឹងអំពីសេចក្តីសន្និដ្ឋានរបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Tran Luu Quang ដោយស្នើឲ្យក្រសួង ស្ថាប័ននិងមូលដ្ឋានពាក់ព័ន្ធត្រូវផ្តោតសំខាន់ទៅលើការអនុវត្តន៍ភារកិច្ចរាល់ភារកិច្ចនៅចំពោះមុខ ក៏ដូចជាដំណោះស្រាយលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានការអនុញ្ញត្តិ (IUU)។

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានស្នើឲ្យត្រៀមផែនការ ខ្លឹមសារសម្រាប់ពិភាក្សាជាមួយក្រុមអធិការកិច្ចនៃគណៈកម្មការអឺរ៉ុប លើកទី ៤ ដោយខិតខំសម្រេចបានគោលដៅ ដល់ខែតុលាឆ្នាំ ២០២៣ ដកការព្រមាន “កាតលឿង”។ ទន្ទឹមជាមួយគ្នានោះ ក្រសួងដូចជា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្រសួងការពារប្រទេស ក្រសួងការបរទេស និងតំបន់ពាក់ព័ន្ធ ត្រូវអនុវត្តន៍យ៉ាងត្រឹមត្រូវ នូវការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្តីពី “ផែនការសកម្មភាពផលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានការអនុញ្ញត្តិ”។ ក្រសួងការពារប្រទេសដឹកនាំ និងសម្របសម្រួលជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ រួមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដាក់ចេញដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ មិនទុកឲ្យនាវានេសាទខុសច្បាប់នៅតំបន់សមុទ្របរទេស ដោយដាក់ពិន័យយ៉ាងម៉ឹងមាត់រាល់សកម្មភាពនេសាទ IUU៕

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top