• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុំវិស្សមកាលវៀតណាម ២០១៩: យុវវ័យអណិកជនទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញ

 នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ​២០១៩ គណៈប្រតិភូនៃជំរុំវិស្សមកាល វៀតណាមឆ្នាំ ២០១៩ បានទៅ​ទស្សនា​ស្រុក​កំណើត​របស់​លោកប្រធានហូជីមិញ។ គ​ណៈប្រតិភូបានទៅទស្សនារម​ណីយដ្ឋាន Kim Lien​ និងបានទៅ​ទស្សនាស្រុក​កំណើត​ខាងឪពុកនិងស្រុកកំណើតខាងម្តាយ របស់លោកប្រធានហូជីមិញផង ដែរ។

ដំណើរ​នៃការបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០១៩នេះ យុវវ័យជាអាណិកជន មានការយល់​ដឹងកាន់​តែច្បាស់អំពីឆ្នាំ ​ខែនៃបដិវត្តន៍របស់លោកប្រធានហូជីមិ​ញ ខណៈដែលគណៈ ប្រតិភូបានទៅ​ទស្សនា វិមា​នលោក​ប្រធាន​ និងកេរ្តិ៍ដំណែល ATK Dinh Hoa  ផងដែរ។ ពេលមកដល់រមណីដ្ឋាន Kim Lien គណៈ​ប្រតិភូ​បាន​ស្គាល់​បន្ថែម​ទៀត​អំពីអំឡុងពេលជាកុមារភាព របស់លោកប្រធានហូជីមិញនៅឯស្រុកកំណើតរបស់ខ្លួន។ ក្នុងដំណើរ​នេះ ​គណៈប្រ​តិភូ បានមើលផ្ទាល់ពីខ្ទមដ៏សាមញ្ញ និងស្តាប់ពីរឿងរ៉ាវដែលនិយាយអំពីលោកប្រធានហូជីមិញ ដែល​ធ្វើឲ្យ​ពួគ​គេ​កាន់តែ កោតសរសើរនិងមានមោទនភាពចំពោះអ្នកដឹកនាំដ៏ឈ្លាសវៃរូបនេះផងដែរ។ មិត្ត Tran Phuong Anh មកពីអ៊ុយក្រែនបានសំណេះសំណាលថា៖ “នេះជាលើក​ដំបូងដែល​ខ្ញុំបាន​ទៅកាន់​ស្រុក​កំណើត​របស់​លោក​ប្រធាន​ហូជីមិញ ខ្ញុំមានការចាប់អារម្ម​ណ៍យ៉ាងខ្លាំង។ ពេលមក​ដល់ទីនេះ​ខ្ញុំឃើញ​ផ្ទាល់​ពីភាព​សាមញ្ញ​របស់​លោក​ប្រធាន​ ខ្ញុំកាន់តែកោតសរសើរពីបុគ្គលិកលក្ខណៈរបស់លោក។  ដំណើរទស្សនកិច្ចនេះ​បានជួយ​ខ្ញុំឱ្យ​យល់ដឹង​បន្ថែម​អំពីប្រវត្តិសាស្ត្រជាតិ និងធ្វើឲ្យ​ខ្ញុំ​កាន់តែ ស្រឡាញ់និង​មានមោទនភាព​ដែលខ្លួន​ជាជន​ជាតិ​វៀត​ណាម”​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top