• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញផលិតកម្ម និងពាណិជ្ជកម្មម្រេចវៀតណាមប្រកបដោយនិរន្តរភាព

គម្រោងនេះឧបត្ថម្ភដោយសហភាពអឺរ៉ុប និងអង្គការ IDH ដែលអនុវត្តក្នុងដំណាក់កាល ២០២១ - ២០២៣ ក្នុងខេត្តចំនួន ៣ គឺ Dak Lak, Dak Nong, Gia Lai។
លោកស្រី Brenda CANDRIES តំណាងគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាមថ្លែងសុន្ទរកថាបើក (រូបថត៖ Hoai Thu/TTXVN)

នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុង Buon Ma Thuot (Dak Lak) អង្គការគំនិតផ្តួចផ្តើមពាណិជ្ជកម្មប្រកបដោយនិរន្តរភាព (IDH) បានសម្របសម្រួលជាមួយគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម និងនាយកដ្ឋានការពារដំណាំ (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ) វៀតណាម; សមាគមម្រេច និងដើមគ្រឿងទេស បានរៀបចំការពិនិត្យឡើងវិញនៃគម្រោង “លើកកម្ពស់ផលិតកម្ម និងពាណិជ្ជកម្មម្រេចប្រកបដោយនិរន្តរភាពនៅវៀតណាម”។ គម្រោងនេះឧបត្ថម្ភដោយសហភាពអឺរ៉ុប និងអង្គការ IDH ដែលអនុវត្តក្នុងដំណាក់កាល ២០២១ - ២០២៣ ក្នុងខេត្តចំនួន ៣ គឺ Dak Lak, Dak Nong, Gia Lai។ តាមរយៈគម្រោងនេះ គ្រួសារកសិករជិត ៨ ពាន់គ្រួសារបានបង្កើនចំណេះដឹង និងការអនុវត្តផលិតកម្មកសិកម្មបៃតង។

លោក Nguyen Thien Van អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានឲ្យដឹងថា៖ “គម្រោងនេះត្រូវបានតភ្ជាប់តាមខ្សែសង្វាក់តម្លៃដែលវៀតណាមក៏ដូចជាខេត្ត Dak Lak និងបណ្តាខេត្ត Tay Nguyen  ចាប់អារម្មណ៍យ៉ាងខ្លាំង។ សង្ឃឹមថានា ពេលខាងមុខ ភ្នាក់ងារ និងអង្គការនានានឹងបន្តយកចិត្តទុកដាក់ និងរួមដំណើរបង្កលក្ខខណ្ឌសម្រាប់ប្រជាជនក្នុងបណ្តាខេត្ត Tay Nguyen ក្នុងការធ្វើដំណើរ និងពង្រីកតំបន់នេះ។ ទន្ទឹមនឹងនេះ បង្កើនប្រាក់ចំណេញសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top