• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងវៀតណាម និងកូរ៉េខាងត្បូង

ក្រោយរយៈពេល ៣០ ឆ្នាំ ទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូងត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរជាក់ស្ដែង និងទូលំទូលាយទាំងទ្វេភាគី និងពហុភាគី លើគ្រប់វិស័យសហប្រតិបត្តិការផ្សេងៗគ្នា។
  កិច្ចសន្ទនាជាមួយសម្ព័ន្ធសមាគម ធុរកិច្ចកូរ៉េខាងត្បូងប្រចាំនៅវៀតណាម (រូបថត៖ VNA)  

នាព្រឹកថ្ងៃទី៣០ ខែកក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញធ្វើជាអធិបតីកិច្ចសន្ទនាជាមួយសម្ព័ន្ធសមាគម ធុរកិច្ចកូរ៉េខាងត្បូងប្រចាំនៅវៀតណាម ដែលរៀបចំឡើងដោយខុទ្ធកាល័យរដ្ឋាភិបាល សហការជាមួយក្រសួងផែនការ និងវិនិយោគ។ កិច្ចសន្ទនាត្រូវបានចាក់ផ្សាយតាមប្រព័ន្ធអ៊ីនធឺណែត ដល់ខេត្ត ក្រុងធំៗមួយចំនួន និងសហគ្រាសកូរ៉េខាងត្បូងចំនួន ៤០ អង្គភាពនៅវៀតណាម។

អញ្ជើញថ្លែងមតិក្នុងពិធីបើកកិច្ចសន្ទនានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាម និងកូរ៉េខាងត្បូងបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២។ ក្រោយរយៈពេល ៣០ ឆ្នាំ ទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូងត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរជាក់ស្ដែង និងទូលំទូលាយទាំងទ្វេភាគី និងពហុភាគី លើគ្រប់វិស័យសហប្រតិបត្តិការផ្សេងៗគ្នា។ ភាគីទាំងពីរបានក្លាយជាដៃគូដ៏សំខាន់ជួរមុខរបស់គ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្ត្រីបានលើកសំណើថា៖

“ខ្ញុំស្នើឲ្យតំណាងសម្ព័ន្ធសមាគមធុរកិច្ចកូរ៉េខាងត្បូងលើកឡើងអំពីបញ្ហាជំពាក់ជំពិនក្នុងផលិតកម្ម និងធ្វើអាជីវកម្ម បណ្ដាគំនិតផ្តួចផ្តើមអំពីចក្ខុវិស័យប្រតិបត្តិការយុទ្ធសាស្ត្ររបស់ខ្លួន ជាពិសេសលើកកម្ពស់សកម្មភាពផលិតកម្មធ្វើអាជីវកម្មនៅវៀតណាម។ តាមនោះ រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជារួមចំណែកធ្វើឱ្យប្រទេសទាំងពីរកាន់តែខ្លាំងមាំមួន វិបុលភាព ហើយប្រជាជននៃប្រទេសទាំងពីរកាន់តែសម្បូរធូធារ និងសុភមង្គលផងដែរ”។

នៅក្នុងកិច្ចសន្ទនានេះ លោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង និងសហគ្រាសកូរ៉េខាងត្បូងបានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលរបស់រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីក្នុងការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រង។ តំណាងបណ្ដាសហគ្រាសកូរ៉េខាងត្បូងបានលើកសំណើ ពិភាក្សា និងវិភាគលើខ្លឹមសារជាច្រើន អំពីវិធានការឆ្លើយតបនឹងជំងឺរាតត្បាត ដោយមិនរារាំងដល់សកម្មភាពផលិតកម្ម ធ្វើអាជីវកម្មរបស់សហគ្រាស  និងខ្លឹមសារអំពីពន្ធ ល្បឿនគម្រោង តម្លៃថាមពល និងប្រភពពលករផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមខិតខំប្រឹងប្រែងរួមជាមួយអាស៊ានកសាងសហគមន៍រឹងមាំ

វៀតណាមខិតខំប្រឹងប្រែងរួមជាមួយអាស៊ានកសាងសហគមន៍រឹងមាំ

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ សេចក្តីថ្លែងការណ៍ទីក្រុងបាងកក ត្រូវបានចុះ ហត្ថលេខាជាមួយនឹងការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ឆ្លងកាត់ អស់រយៈពេលជាង ៥៥ ឆ្នាំនៃការគង់វង្សនិងអភិវឌ្ឍ អាស៊ានបានបង្ហាញឲ្យឃើញនូវ គំរូសហប្រតិបត្តិការតំបន់ប្រកបដោយជោគជ័យនៅលើពិភពលោក កសាង សហគមន៍ ដែលនាំមកនូវឱកាសសម្រាប់ប្រជាជនទាំងអស់។ ដោយប្រធានបទ “រួបរួមគ្នាឲ្យកាន់តែខ្លាំងមាំមួន” អាស៊ានជាថ្មីម្តងទៀតបានសង្កត់ធ្ងន់លើស្មារតីសាមគ្គីភាព ពង្រីកកម្លាំង សមូហភាពក្នុងបរិបទពិភពលោកពោរពេញទៅដោយបញ្ហាប្រឈមនាពេល បច្ចុប្បន្ន។ ក្រោមដំបូលផ្ទះរួមអាស៊ានក្នុងអំឡុងពេល ២៧ ឆ្នាំក្រោយពីបានចូលរួម វៀតណាមតែងតែខិតខំប្រឹងប្រែដើរជួរមុខក្នុងការកសាងសហគមន៍ បង្កើតឋានៈ អាស៊ានលើឆាកអន្តរជាតិ។

Top