• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយឥណ្ឌានិងជប៉ុន

នារសៀលថ្ងៃទី ៨ សីហា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការឃោសនា អប់រំមជ្ឈិម លោក Nguyen Trong Nghia បានទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌា និងឯក អគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម ដែលមកជួបសម្តែងការគួរសម។
ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌា លោក Sandeep Arya។ (រូបថត៖ VNA) 

ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌា លោក Sandeep Arya លោក Nguyen Trong Nghia បានស្នើឲ្យប្រទេសទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ កិច្ចព្រមព្រៀងជាន់ខ្ពស់ដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ១ ខែសីហា កន្លងទៅ បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្ត នយោបាយ នាំកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងជាក់ស្ដែងលើគ្រប់វិស័យ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Sandeep Arya បានសង្កត់ធ្ងន់ថា វៀតណាម និងឥណ្ឌាគួរតែបន្តពង្រីកលទ្ធផលសហប្រតិបត្តិការដែលសម្រេចបាន និងជំរុញយ៉ាង សកម្មនូវវិស័យដែលមានសក្ដានុពលខ្លាំង ដើម្បីសមស្របនឹងនិន្នាការទូទៅនៃសម័យ កាលបម្រើគោលដៅអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពរបស់ ប្រទេសនីមួយៗ។

ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia និងឯកអគ្គរាជទូតជប៉ុន លោក Ito Naoki។ (រូបថត៖ VNA)

 

ក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុន លោក Ito Naoki ប្រធានគណៈកម្មាធិការ ឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានអះអាងថា វៀតណាមជានិច្ច កាលចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់ ហើយប្រទេសទាំងពីរមានផល ប្រយោជន៍ស្រដៀងគ្នាជាច្រើន និងមានសក្ដានុពលដ៏ធំធេងសម្រាប់កិច្ចសហ ប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍។ លោក Nguyen Trong Nghia បានស្នើឲ្យស្ថានទូតបន្តជាស្ពានក្នុងការបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរលើកម្រិតបក្ស រដ្ឋ រដ្ឋសភា ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការមូលដ្ឋានផងដែរ។
លោកឯកអគ្គរាជទូត Ito Naoki បានអះអាងថា ការលើកកំពស់ទំនាក់ទំនងទៅ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភព លោក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីឲ្យភាគីទាំងពីរក្រឡេកមើលឡើងវិញការអភិវឌ្ឍដ៏ ល្អប្រពៃនៃទំនាក់ទំនងវៀតណាម-ជប៉ុនរយៈពេល ៥០ ឆ្នាំកន្លងមក។ លោកឯក អគ្គរាជទូតសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងស៊ីជម្រៅនាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

យោងតាមក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៦ ចំណូលថវិការដ្ឋសម្រេចបាន ៩៦,៤% នៃការប៉ាន់ប្រមាណ។ មូលដ្ឋានជាច្រើនបានសម្រេចការប៉ាន់ប្រមាណចំណូលថវិកាពេញមួយឆ្នាំរួចរាល់ ចាប់​តាំងពី​ដំណាច់ខែតុលា។ ក្នុងនោះ ចំណូលពីអចលនទ្រព្យ ជាពិសេសពន្ធប្រើប្រាស់ដីធ្លី បានរួមចំណែកយ៉ាងសំខាន់ ដោយនៅតំបន់ខ្លះ​រួមចំណែកលើសពី ៣៧% នៃចំណូលថវិកាសរុប។

Top