• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការវិនិយោគរវាងវៀតណាមនិងគុយបា

ថ្លែងមតិនៅវេទិកានេះ រដ្ឋមន្ត្រីក្រសួងសំណង់ សហប្រធានគណៈកម្មការអន្តរ រដ្ឋាភិបាលវៀតណាម - គុយបា លោក Nguyen Thanh Nghi បានឲ្យដឹងថា កិច្ចព្រម ព្រៀងពាណិជ្ជកម្មវៀតណាម - គុយបា ដែលចូលជាធរមានចាប់ពីខែមេសា ឆ្នាំ ២០២០ គឺជាមូលដ្ឋានច្បាប់ដ៏សំខាន់សម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ទាញយកអត្ថ ប្រយោជន៍ពីការអនុគ្រោះពន្ធ ខិតខំបង្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ ៥០០ លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងនាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-គុយបា។ (រូបថត៖ VOV)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា កាលពីថ្ងៃទី២១ ខែមេសា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី ហាវ៉ាណា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងនាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-គុយបា។

ថ្លែងមតិនៅវេទិកានេះ រដ្ឋមន្ត្រីក្រសួងសំណង់ សហប្រធានគណៈកម្មការអន្តរ រដ្ឋាភិបាលវៀតណាម - គុយបា លោក Nguyen Thanh Nghi បានឲ្យដឹងថា កិច្ចព្រម ព្រៀងពាណិជ្ជកម្មវៀតណាម - គុយបា ដែលចូលជាធរមានចាប់ពីខែមេសា ឆ្នាំ ២០២០ គឺជាមូលដ្ឋានច្បាប់ដ៏សំខាន់សម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ទាញយកអត្ថ ប្រយោជន៍ពីការអនុគ្រោះពន្ធ ខិតខំបង្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ ៥០០ លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ លោករដ្ឋមន្ត្រី Nguyen Thanh Nghi បានសង្កត់ធ្ងន់ថា៖

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការវិនិយោគ វៀតណាមនាបច្ចុប្បន្នជាវិនិយោគិន បរទេសធំបំផុតនៃតំបន់អាស៊ីនៅគុយបាដោយមានគម្រោងចំនួន៥ដែលត្រូវបានដាក់ឲ្យប្រតិបត្តិការ រួមមាន៖ គម្រោងចំនួន២ របស់អគ្គក្រុមហ៊ុន Viglacera ដែលជារោង ចក្រសាជីវកម្ម SANVIG សហការជាមួយសម្ព័ន្ធក្រុមហ៊ុន Geicon របស់គុយបា ក្នុង ការផលិតសម្ភារសំណង់ និងគម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្ម នៅតំបន់ ពិសេស Mariel; គម្រោងចំនួន ៣ របស់ក្រុមហ៊ុន Thai Binh នោះគឺ៖ រោងចក្រផលិត កន្ទប; រោងចក្រផលិតម្សៅលាងសម្អាត សាប៊ូបោកខោអាវ និងរោងចក្រថាមពលពន្លឺ ព្រះអាទិត្យ។ គម្រោងទាំងនេះរបស់អគ្គក្រុមហ៊ុន Viglacera និងក្រុមហ៊ុន Thai Binh បានបំពេញមួយផ្នែកនូវតម្រូវការទំនិញសម្រាប់ទីផ្សារគុយបា ជួយកាត់បន្ថយគួរឲ្យកត់ សម្គាល់នូវបរិមាណរូបិយប័ណ្ណបរទេសដែលចំណាយលើការនាំចូល បង្កើតការងារធ្វើ បន្ថែមទៀតសម្រាប់កម្មករគុយបា ហើយសំខាន់បំផុតគឺ រួមចំណែកជួយឧស្សាហកម្ម របស់គុយមានការអភិវឌ្ឍប្រកបដោយចីរភាពជាជំហានៗ និងមានភាពម្ចាស់ការក្នុង គ្រប់កាលៈទេសៈទាំងអស់

នៅវេទិកានេះ នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz និងប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថ លេខា និងប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរ លើវិស័យអគ្គិសនី ប្រេងឧស្ម័ន សម្ភារសំណង់ និងអាកាសចរណ៍៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top