• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញខ្លាំងពាណិជ្ជកម្មអេឡិចត្រូនិច និងការតភ្ជាប់ឌីជីថលនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក

អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung (រូបថត៖ TTXVN)
 

នាយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung បានអញ្ជើញចូលរួមសម័យបើកកិច្ចប្រជុំធុរកិច្ចមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ឆ្នាំ ២០២១ (Indo-Pacific Business Summit) តាមប្រព័ន្ធវីដេអូ ដែលត្រូវបានក្រសួងការបរទេសឥណ្ឌា និងសហព័ន្ធឧស្សាហកម្មឥណ្ឌារៀបចំឡើង។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានចាត់ទុកថា ការប្រដេញតាម និងកសាងតំបន់មហាសមុទ្រ ឥណ្ឌា - ប៉ាស៊ីហ្វិក ប្រកបដោយសន្តិភាព សហប្រតិបត្តិការ សេរីភាព បើកទូលាយ និងបរិយាប័ន្ន គឺជាតម្រូវការបន្ទាន់។ ដូច្នេះ ប្រទេសនានាចំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែក និងធានាប្រភពផ្គត់ផ្គង់វ៉ាក់សាំង ថែរក្សា មិនឲ្យកាត់ផ្ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការផ្ទេរប្ដូរខឿនសេដ្ឋកិច្ចតាមទិសដៅច្នៃប្រឌិត និងទំនើប។ បណ្ដាប្រទេសចាំបាច់ត្រូវជំរុញថែមទៀតការតភ្ជាប់ឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក ពង្រីកសមត្ថភាពជ្រាបចូលទីផ្សាររបស់គ្នាទៅវិញទៅមក។

ទាក់ទងនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឥណ្ឌា លោកអនុរដ្ឋមន្ត្រីបានស្នើឲ្យប្រទេសទាំងពីរផ្តោតសំខាន់លើការជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មានការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចឌីជីថល ធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ ដើម្បីជំរុញការនាំចេញ នាំចូលរ ក៏ដូចជារួមគ្នាចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់សកលឲ្យកាន់តែស៊ីជម្រៅថែមទៀតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាថ្ងៃទី ៨ ខែ កុម្ភៈ បានចុះផ្សាយអត្ថបទមួយស្តីអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៦ ខែកុម្ភៈ ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានបង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

Top