• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាជាតិក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម

វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយ UNODC ហើយភាគីទាំងពីរបានសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពទ្វេភាគី និងដំណើរការពហុភាគីជាច្រើនទាក់ទងនឹងការបង្ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។

លោកឯកអគ្គរដ្ឋទូត Vu Le Thai Hoang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានាប្រចាំទីក្រុងវីយែន​ ថ្លែងនៅក្នុងជំនួប។ (រូបថត៖ VOV-Praha)

ចូលរួមជំនួបនេះ លោកឯកអគ្គរដ្ឋទូត Vu Le Thai Hoang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានាប្រចាំទីក្រុងវីយែន បានប្រគល់លិខិតអបអរសាទរពីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung ហើយតាងនាមរដ្ឋ និងរដ្ឋាភិបាលវៀតណាម ថ្លែងសុន្ទរកថាអបអរសាទរចំពោះលោកស្រី Monica Kathina Juma។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ UNODC ក្នុងការបង្កើនសមត្ថភាពជាតិក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនិងយុត្តិធម៌ព្រហ្មទណ្ឌ ការគ្រប់គ្រងគ្រឿងញៀន និងការដោះស្រាយបញ្ហាប្រឈមថ្មីៗ ជាពិសេសឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយ UNODC ហើយភាគីទាំងពីរបានសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពទ្វេភាគី និងដំណើរការពហុភាគីជាច្រើនទាក់ទងនឹងការបង្ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។

ទិដ្ឋភាពនៅជំនួប។ (រូបថត៖​ VOV-Praha)


ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណម្តងទៀតចំពោះ UNODC ដោយបានសហការជាមួយវៀតណាមក្នុងការរៀបចំដោយជោគជ័យនូវពិធីបើកការចុះហត្ថលេខា លើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅទីក្រុងហាណូយក្នុងខែតុលា ឆ្នាំ២០២៥ (អនុសញ្ញាហាណូយ)។ វៀតណាមសង្ឃឹមថា ភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពនាពេលអនាគត ជាពិសេសនៅក្នុងដំណើរការការទូត-គតិយុត្តចាំបាច់ ដើម្បីនាំអនុសញ្ញាហាណូយចូលជាធរមានក្នុងពេលឆាប់ៗនេះ និងដាក់ឲ្យអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ដំណើរការនៃការធានាសន្តិសុខតាមអ៊ីនធឺណិត និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ជួយប្រទេសនានាអភិវឌ្ឍន៍បច្ចេកវិទ្យា និងនវានុវត្តន៍ប្រកបដោយប្រសិទ្ធភាព៕

តាម​ vovworld.vn/km-KH

កិច្ច​ការបរទេសរបស់រដ្ឋ​​សភាត្រូវ​អនុវត្ត​ន៍ដោយសមកាលកម្មជាមួយនឹងកិច្ច​ការបរទេសរបស់បក្ស ការទូតរបស់​រដ្ឋ និងការទូតប្រជាជន

កិច្ច​ការបរទេសរបស់រដ្ឋ​​សភាត្រូវ​អនុវត្ត​ន៍ដោយសមកាលកម្មជាមួយនឹងកិច្ច​ការបរទេសរបស់បក្ស ការទូតរបស់​រដ្ឋ និងការទូតប្រជាជន

លោកប្រធាន​រដ្ឋសភា ត្រិន ថាញ់មិន បានស្នើឲ្យស្ថាប័ននានា​ ជ្រួតជ្រាប​ឲ្យបានត្រឹមត្រូវអំពីសារៈសំខាន់នៃកិច្ចការបរទេសរបស់រដ្ឋសភានៅក្នុងកិច្ចការបរទេសគ្រប់ជ្រុងជ្រោយនិងទំនើបរបស់ប្រទេស​ជាតិ​។

Top