ព័ត៌មាន វៀតណាមនិងសហព័ន្ធរុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់យោធា និងការពារជាតិ 13/05/2026 នារសៀលថ្ងៃទី១២ ខែឧសភា នៅទីករុងហាណូយ បានប្រព្រឹត្តទៅកិច្ចសន្ទនា រវាងនាយកដ្ឋានច្បាប់នៃក្រសួងការពារប្រទេស ជាមួយនាយកដ្ឋានច្បាប់នៃក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី។ ទិដ្ឋភាពនៃកិច្ចសន្ទនា។ រូបថត៖ qdnd.vnវរសេនីយ៍ឯក វូ វ៉ាន់ គៀម អនុប្រធាននាយកដ្ឋានច្បាប់នៃក្រសួងការពារប្រទេសវៀតណាម និងលោក Nikolai Vasilyevich Petrakov (នីកូឡៃ វ៉ាស៊ីលីវិច ពេត្រាកូវ) អនុប្រធាននាយកដ្ឋានច្បាប់នៃក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី បានធ្វើជាសហអធិបតីនៃកិច្ចសន្ទនានេះ។នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានបញ្ជាក់ពីភាពចាំបាច់ និងសក្តានុពលដ៏ធំធេងនៃការពង្រីកកិច្ចសហប្រតិបត្តិការវិជ្ជាជីវៈ; ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងនាយកដ្ឋានច្បាប់នៃក្រសួងការពារប្រទេសវៀតណាម និងនាយកដ្ឋានច្បាប់នៃក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី មានមូលដ្ឋានដ៏រឹងមាំនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់យោធា និងការពារជាតិ ដែលបានចុះហត្ថលេខានៅឆ្នាំ២០២២។ដើម្បីសម្រេចបាន និងធ្វើឱ្យខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធិភាពថែមទៀត ភាគីទាំងពីរបានឯកភាពផ្តោតលើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមកក្នុងរយៈពេលខាងមុខ; ជំរុញការ ផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារនីតិបញ្ញត្តិ កែលម្អស្ថាប័នយោធានិងការពារជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍស្ថាប័នរបស់ភាគីនីមួយៗ; បង្កើនកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សផ្នែកច្បាប់យោធា។ល។លទ្ធផលជាក់ស្តែងនៃកិច្ចសន្ទនានឹងរួមចំណែកដល់ការសុក្រឹត្យក្របខ័ណ្ឌច្បាប់ និងលើកកម្ពស់ប្រសិទ្ធភាពនៃច្បាប់យោធានៅក្នុងប្រទេសនីមួយៗ៕ តាម vovworld.vn/km-KH Tags:ក្របខ័ណ្ឌច្បាប់ ផ្លាស់ប្តូរបទពិសោធន៍ កិច្ចសហប្រតិបត្តិការ

នារសៀលថ្ងៃទី១២ ខែឧសភា នៅទីករុងហាណូយ បានប្រព្រឹត្តទៅកិច្ចសន្ទនា រវាងនាយកដ្ឋានច្បាប់នៃក្រសួងការពារប្រទេស ជាមួយនាយកដ្ឋានច្បាប់នៃក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី។ ទិដ្ឋភាពនៃកិច្ចសន្ទនា។ រូបថត៖ qdnd.vnវរសេនីយ៍ឯក វូ វ៉ាន់ គៀម អនុប្រធាននាយកដ្ឋានច្បាប់នៃក្រសួងការពារប្រទេសវៀតណាម និងលោក Nikolai Vasilyevich Petrakov (នីកូឡៃ វ៉ាស៊ីលីវិច ពេត្រាកូវ) អនុប្រធាននាយកដ្ឋានច្បាប់នៃក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី បានធ្វើជាសហអធិបតីនៃកិច្ចសន្ទនានេះ។នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានបញ្ជាក់ពីភាពចាំបាច់ និងសក្តានុពលដ៏ធំធេងនៃការពង្រីកកិច្ចសហប្រតិបត្តិការវិជ្ជាជីវៈ; ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងនាយកដ្ឋានច្បាប់នៃក្រសួងការពារប្រទេសវៀតណាម និងនាយកដ្ឋានច្បាប់នៃក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី មានមូលដ្ឋានដ៏រឹងមាំនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់យោធា និងការពារជាតិ ដែលបានចុះហត្ថលេខានៅឆ្នាំ២០២២។ដើម្បីសម្រេចបាន និងធ្វើឱ្យខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធិភាពថែមទៀត ភាគីទាំងពីរបានឯកភាពផ្តោតលើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមកក្នុងរយៈពេលខាងមុខ; ជំរុញការ ផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារនីតិបញ្ញត្តិ កែលម្អស្ថាប័នយោធានិងការពារជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍស្ថាប័នរបស់ភាគីនីមួយៗ; បង្កើនកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សផ្នែកច្បាប់យោធា។ល។លទ្ធផលជាក់ស្តែងនៃកិច្ចសន្ទនានឹងរួមចំណែកដល់ការសុក្រឹត្យក្របខ័ណ្ឌច្បាប់ និងលើកកម្ពស់ប្រសិទ្ធភាពនៃច្បាប់យោធានៅក្នុងប្រទេសនីមួយៗ៕
អត្ថបទផ្សេងទៀត មហាសន្និបាតលើកទី ១១ នៃរណសិរ្សមាតុភូមិវៀតណាម៖ កសាងរណសិរ្សទំនើប រៀបចំយ៉ាងរលូន និងជិតស្និទ្ធជាមួយប្រជាជន13/05/2026ព័ត៌មានបន្ទាប់ពីសម័យប្រជុំបិទបញ្ចប់មហាសន្និបាតលើកទី១១ នៃរណសិរ្សមាតុភូមិវៀតណាម អាណត្តិឆ្នាំ ២០២៦-២០៣១ នាថ្ងៃទី១៣ ខែឧសភា លោកស្រី ហា ធីង៉ា អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានប្រកាសអំពីលទ្ធផលនៃមហាសន្និបាត។ វៀតណាមខិតខំជំរុញសន្និសីទត្រួតពិនិត្យ NPT ដើម្បីសម្រេចឲ្យបានលទ្ធផលជាក់ស្តែង13/05/2026ព័ត៌មានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក ផាន់ វ៉ាន់ យ៉ាង ទទួលជួបឯកអគ្គរដ្ឋទូតស៊ុយអែត និងអាល់ហ្សេរី13/05/2026ព័ត៌មានពិធីបិទមហាសន្និបាតលើកទី១១ នៃរណសិរ្សមាតុភូមិវៀតណាម13/05/2026ព័ត៌មានប្រធានរដ្ឋសភាវៀតណាម៖ ផ្លាស់ប្តូរឌីជីថលយ៉ាងជាក់ស្ដែង បង្កើនប្រសិទ្ធភាពប្រតិបត្តិការនៃរដ្ឋសភា13/05/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម៖ ពង្រឹងគណៈកម្មាធិការមជ្ឈិមដឹកនាំការសុក្រិតស្ថាប័ន ច្បាប់ និងការធ្វើកំណែទម្រង់យុត្តិធម៌13/05/2026ព័ត៌មានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចេញដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន13/05/2026ព័ត៌មាន អត្ថបទផ្សេងទៀត