• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក ផាន់ វ៉ាន់ យ៉ាង ទទួលជួបឯកអគ្គរដ្ឋទូតស៊ុយអែត និងអាល់ហ្សេរី

នា​រសៀលថ្ងៃទី ១២ ខែឧសភា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួល​ជួបឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោក Johan Ndisi និងឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅវៀតណាម លោក Azeddine Bechka។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក ផាន់ វ៉ាន់ យ៉ាង ទទួលជួបឯកអគ្គរដ្ឋទូត អាល់ហ្សេរីប្រចាំនៅវៀតណាម លោក Azeddine Bechka។ រូបថត៖ VGP/Nguyen Hoang

ក្នុងជំនួបជាមួយ​ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស លោក ផាន់ វ៉ាន់ យ៉ាង បានអះអាងថា ស៊ុយអែតគឺជាដៃគូសំខាន់ឈានមុខគេរបស់វៀតណាមនៅក្នុងតំបន់អ៊ឺរុបខាងជើង ហើយបានបញ្ជាក់ថា សក្តានុពលសម្រាប់កិច្ច​សហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ​នៅមាន​ធំធេងណាស់​។ លោកសង្ឃឹមថា ឯកអគ្គរដ្ឋទូត Johan Ndisi នឹងបន្តសម្របសម្រួលអនុវត្តកិច្ច​សហប្រតិបត្តិការ រវាងស្ថាប័នពាក់ព័ន្ធនៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងការអនុវត្តខ្លឹមសារសហប្រតិបត្តិការ ជំរុញការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងការពារជាតិទាំងពីរ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ។ល។​

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក ផាន់ វ៉ាន់ យ៉ាង ទទួលជួបឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោក Johan Ndisi ។ រូបថត៖ VGP/Nguyen Hoang

ក្នុង​ជំនួបជាមួយឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅវៀតណាម លោក Azeddine Bechka ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស លោក ផាន់ វ៉ាន់យ៉ាង បានស្នើឲ្យ​លោកឯកអគ្គរដ្ឋទូត Azeddine Bechka បន្តគាំទ្រក្រសួងការពារជាតិទាំងពីរ ក្នុងការសម្របសម្រួលការអនុវត្តខ្លឹមសារសហប្រតិបត្តិការជាច្រើន រួមមាន៖ ការស្រាវជ្រាវការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ លើកកម្ពស់វិស័យសហប្រតិបត្តិការការពារជាតិ ដែលភាគីទាំងពីរមានតម្រូវការនិងចំណុចខ្លាំង ដូចជា៖ ការបណ្តុះបណ្តាល; ការស្រាវជ្រាវប្រវត្តិសាស្ត្រ ឧស្សាហកម្មការពារជាតិ ភស្តុភារ និងបច្ចេកវិទ្យា។ល។

រីឯខ្លួន​វិញ លោក Azeddine Bechka ឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅវៀតណាម បានសម្តែងបំណងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងវិស័យជាច្រើន។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អាល់ហ្សេរីកាន់តែជាក់​ស្តែង និងមានប្រសិទ្ធភាព៕​

តាម​ vovworld.vn/km-KH

វៀតណាមនិងសហព័ន្ធរុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់យោធា និងការពារជាតិ

វៀតណាមនិងសហព័ន្ធរុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់យោធា និងការពារជាតិ

នា​រសៀលថ្ងៃទី១២ ខែឧសភា នៅទីករុងហាណូយ បាន​ប្រព្រឹត្តទៅកិច្ចសន្ទនា រវាងនាយកដ្ឋានច្បាប់នៃក្រសួងការពារ​ប្រទេស ជាមួយ​នាយកដ្ឋានច្បាប់នៃក្រសួងការពារជាតិ​សហព័ន្ធ​រុស្ស៊ី។

Top