ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក ផាន់ វ៉ាន់ យ៉ាង ទទួលជួបឯកអគ្គរដ្ឋទូត អាល់ហ្សេរីប្រចាំនៅវៀតណាម លោក Azeddine Bechka។ រូបថត៖ VGP/Nguyen Hoang
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក ផាន់ វ៉ាន់ យ៉ាង បានអះអាងថា ស៊ុយអែតគឺជាដៃគូសំខាន់ឈានមុខគេរបស់វៀតណាមនៅក្នុងតំបន់អ៊ឺរុបខាងជើង ហើយបានបញ្ជាក់ថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនៅមានធំធេងណាស់។ លោកសង្ឃឹមថា ឯកអគ្គរដ្ឋទូត Johan Ndisi នឹងបន្តសម្របសម្រួលអនុវត្តកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នពាក់ព័ន្ធនៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងការអនុវត្តខ្លឹមសារសហប្រតិបត្តិការ ជំរុញការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងការពារជាតិទាំងពីរ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ។ល។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក ផាន់ វ៉ាន់ យ៉ាង ទទួលជួបឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោក Johan Ndisi ។ រូបថត៖ VGP/Nguyen Hoang
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅវៀតណាម លោក Azeddine Bechka ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក ផាន់ វ៉ាន់យ៉ាង បានស្នើឲ្យលោកឯកអគ្គរដ្ឋទូត Azeddine Bechka បន្តគាំទ្រក្រសួងការពារជាតិទាំងពីរ ក្នុងការសម្របសម្រួលការអនុវត្តខ្លឹមសារសហប្រតិបត្តិការជាច្រើន រួមមាន៖ ការស្រាវជ្រាវការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ លើកកម្ពស់វិស័យសហប្រតិបត្តិការការពារជាតិ ដែលភាគីទាំងពីរមានតម្រូវការនិងចំណុចខ្លាំង ដូចជា៖ ការបណ្តុះបណ្តាល; ការស្រាវជ្រាវប្រវត្តិសាស្ត្រ ឧស្សាហកម្មការពារជាតិ ភស្តុភារ និងបច្ចេកវិទ្យា។ល។
រីឯខ្លួនវិញ លោក Azeddine Bechka ឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅវៀតណាម បានសម្តែងបំណងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងវិស័យជាច្រើន។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អាល់ហ្សេរីកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព៕