ព័ត៌មាន ចិន និងអាមេរិក ឯកភាពកសាង «ទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រមានលក្ខណៈស្ថាបនា» 14/05/2026 ថ្លែងនៅក្នុងកិច្ចសន្ទនាបិទជិតជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងប៉េកាំង ក្នុងក្រប់ខ័ណ្ឌដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅប្រទេសចិន (១៣-១៥ ឧសភា) ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពរួមគ្នាកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ មានលក្ខណៈស្ថាបនា។ t\\ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ (រូបថត៖ THX/VNA)លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានសង្កត់ធ្ងន់លើការសន្យារបស់ចិនក្នុងការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក ប្រកបដោយស្ថិរភាព តម្លាភាព និងចីរភាព។ លោកបានឯកភាពជាមួយលោកប្រធានាធិបតី ដូណាល ត្រាំ លើការកសាង «ទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រមានលក្ខណៈស្ថាបនារវាងចិន និងសហរដ្ឋអាមេរិក» ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រនៃទំនាក់ទំនងចិន-អាមេរិក សម្រាប់រយៈពេលបីឆ្នាំខាងមុខ និងឆ្នាំបន្តបន្ទាប់ទៀត។ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានឲ្យដឹងថា ចរិតលក្ខណៈនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានអត្ថប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ។ នៅពេលប្រឈមមុខនឹងការមិនចុះសម្រុងគ្នា ការពិគ្រោះយោបល់ដោយស្មើភាពគ្នាគឺជាជម្រើសត្រឹមត្រូវតែមួយគត់។ភាគីទាំងពីរបានយល់ព្រម គាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិចច្ចធំជាងគេ (G20) នៅឆ្នាំនេះ។មុននោះ ក្នុងសុន្ទរកថាបើកកិច្ចសន្ទនា ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានមានបំណងចង់រួមសហការជាមួយលោកប្រធានាធិបតី ដូណាល ត្រាំ ដឹកនាំទំនាក់ទំនងចិន-អាមេរិក ធ្វើឱ្យឆ្នាំ ២០២៦ ក្លាយជាឆ្នាំប្រវត្តិសាស្ត្រ និងជាឆ្នាំដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី៕ តាម vovworld.vn/km-KH Tags:ប្រវត្តិសាស្ត្រ សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)

ថ្លែងនៅក្នុងកិច្ចសន្ទនាបិទជិតជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងប៉េកាំង ក្នុងក្រប់ខ័ណ្ឌដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅប្រទេសចិន (១៣-១៥ ឧសភា) ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពរួមគ្នាកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ មានលក្ខណៈស្ថាបនា។ t\\ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ (រូបថត៖ THX/VNA)លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានសង្កត់ធ្ងន់លើការសន្យារបស់ចិនក្នុងការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក ប្រកបដោយស្ថិរភាព តម្លាភាព និងចីរភាព។ លោកបានឯកភាពជាមួយលោកប្រធានាធិបតី ដូណាល ត្រាំ លើការកសាង «ទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រមានលក្ខណៈស្ថាបនារវាងចិន និងសហរដ្ឋអាមេរិក» ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រនៃទំនាក់ទំនងចិន-អាមេរិក សម្រាប់រយៈពេលបីឆ្នាំខាងមុខ និងឆ្នាំបន្តបន្ទាប់ទៀត។ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានឲ្យដឹងថា ចរិតលក្ខណៈនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានអត្ថប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ។ នៅពេលប្រឈមមុខនឹងការមិនចុះសម្រុងគ្នា ការពិគ្រោះយោបល់ដោយស្មើភាពគ្នាគឺជាជម្រើសត្រឹមត្រូវតែមួយគត់។ភាគីទាំងពីរបានយល់ព្រម គាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិចច្ចធំជាងគេ (G20) នៅឆ្នាំនេះ។មុននោះ ក្នុងសុន្ទរកថាបើកកិច្ចសន្ទនា ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានមានបំណងចង់រួមសហការជាមួយលោកប្រធានាធិបតី ដូណាល ត្រាំ ដឹកនាំទំនាក់ទំនងចិន-អាមេរិក ធ្វើឱ្យឆ្នាំ ២០២៦ ក្លាយជាឆ្នាំប្រវត្តិសាស្ត្រ និងជាឆ្នាំដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី៕
អត្ថបទផ្សេងទៀត ការអភិវឌ្ឍរបស់កម្ពុជានិយាយរួម និងខេត្តសៀមរាបនិយាយដោយឡែក គឺមិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់វៀតណាមបានទេ14/05/2026ព័ត៌មានលោក អ៊ាន ឃុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានបញ្ជាក់ថា ការអភិវឌ្ឍប្រទេសកម្ពុជានិយាយរួម និងខេត្តសៀមរាបនិយាយដោយឡែក គឺមិនអាចកាត់ផ្តាច់ចេញពីការគាំទ្ររបស់វៀតណាមបានទេ ជាពិសេសគឺការគាំទ្រយ៉ាងទាន់ពេលវេលារបស់យុទ្ធជនស្ម័គ្រចិត្តវៀតណាម ក្នុងការជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។ ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម បំពេញទស្សនកិច្ចការងារនៅកម្ពុជា14/05/2026ព័ត៌មានបេសកជនពិសេសរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ14/05/2026ព័ត៌មានជំរុញខ្លាំងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាជាតិក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម14/05/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម៖ វៀតណាមនឹងមានគម្រោងបូកសរុបមួយ ដែលមានតម្លៃជ្រាលជ្រៅទាំងខាងទ្រឹស្តីនិងការអនុវត្តជាក់ស្ដែង14/05/2026ព័ត៌មានវៀតណាមនិងសហព័ន្ធរុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់យោធា និងការពារជាតិ13/05/2026ព័ត៌មានមហាសន្និបាតលើកទី ១១ នៃរណសិរ្សមាតុភូមិវៀតណាម៖ កសាងរណសិរ្សទំនើប រៀបចំយ៉ាងរលូន និងជិតស្និទ្ធជាមួយប្រជាជន13/05/2026ព័ត៌មាន អត្ថបទផ្សេងទៀត