ព័ត៌មាន ចិន និងអាមេរិក ឯកភាពកសាង «ទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រមានលក្ខណៈស្ថាបនា» 14/05/2026 ថ្លែងនៅក្នុងកិច្ចសន្ទនាបិទជិតជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងប៉េកាំង ក្នុងក្រប់ខ័ណ្ឌដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅប្រទេសចិន (១៣-១៥ ឧសភា) ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពរួមគ្នាកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ មានលក្ខណៈស្ថាបនា។ t\\ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ (រូបថត៖ THX/VNA)លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានសង្កត់ធ្ងន់លើការសន្យារបស់ចិនក្នុងការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក ប្រកបដោយស្ថិរភាព តម្លាភាព និងចីរភាព។ លោកបានឯកភាពជាមួយលោកប្រធានាធិបតី ដូណាល ត្រាំ លើការកសាង «ទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រមានលក្ខណៈស្ថាបនារវាងចិន និងសហរដ្ឋអាមេរិក» ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រនៃទំនាក់ទំនងចិន-អាមេរិក សម្រាប់រយៈពេលបីឆ្នាំខាងមុខ និងឆ្នាំបន្តបន្ទាប់ទៀត។ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានឲ្យដឹងថា ចរិតលក្ខណៈនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានអត្ថប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ។ នៅពេលប្រឈមមុខនឹងការមិនចុះសម្រុងគ្នា ការពិគ្រោះយោបល់ដោយស្មើភាពគ្នាគឺជាជម្រើសត្រឹមត្រូវតែមួយគត់។ភាគីទាំងពីរបានយល់ព្រម គាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិចច្ចធំជាងគេ (G20) នៅឆ្នាំនេះ។មុននោះ ក្នុងសុន្ទរកថាបើកកិច្ចសន្ទនា ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានមានបំណងចង់រួមសហការជាមួយលោកប្រធានាធិបតី ដូណាល ត្រាំ ដឹកនាំទំនាក់ទំនងចិន-អាមេរិក ធ្វើឱ្យឆ្នាំ ២០២៦ ក្លាយជាឆ្នាំប្រវត្តិសាស្ត្រ និងជាឆ្នាំដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី៕

ថ្លែងនៅក្នុងកិច្ចសន្ទនាបិទជិតជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងប៉េកាំង ក្នុងក្រប់ខ័ណ្ឌដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅប្រទេសចិន (១៣-១៥ ឧសភា) ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពរួមគ្នាកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ មានលក្ខណៈស្ថាបនា។ t\\ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ (រូបថត៖ THX/VNA)លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានសង្កត់ធ្ងន់លើការសន្យារបស់ចិនក្នុងការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក ប្រកបដោយស្ថិរភាព តម្លាភាព និងចីរភាព។ លោកបានឯកភាពជាមួយលោកប្រធានាធិបតី ដូណាល ត្រាំ លើការកសាង «ទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រមានលក្ខណៈស្ថាបនារវាងចិន និងសហរដ្ឋអាមេរិក» ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រនៃទំនាក់ទំនងចិន-អាមេរិក សម្រាប់រយៈពេលបីឆ្នាំខាងមុខ និងឆ្នាំបន្តបន្ទាប់ទៀត។ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានឲ្យដឹងថា ចរិតលក្ខណៈនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានអត្ថប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ។ នៅពេលប្រឈមមុខនឹងការមិនចុះសម្រុងគ្នា ការពិគ្រោះយោបល់ដោយស្មើភាពគ្នាគឺជាជម្រើសត្រឹមត្រូវតែមួយគត់។ភាគីទាំងពីរបានយល់ព្រម គាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិចច្ចធំជាងគេ (G20) នៅឆ្នាំនេះ។មុននោះ ក្នុងសុន្ទរកថាបើកកិច្ចសន្ទនា ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានមានបំណងចង់រួមសហការជាមួយលោកប្រធានាធិបតី ដូណាល ត្រាំ ដឹកនាំទំនាក់ទំនងចិន-អាមេរិក ធ្វើឱ្យឆ្នាំ ២០២៦ ក្លាយជាឆ្នាំប្រវត្តិសាស្ត្រ និងជាឆ្នាំដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី៕