ក្នុងជំនួបនេះ លោកអនុប្រធានរដ្ឋសភា Nguyen Doan Anh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែបន្តអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឲ្យកាន់តែជាក់ស្តែងនិងស៊ីជម្រៅ; ជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងរវាងស្ថាប័នរដ្ឋសភានានា។ លោកក៏បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយស្ថិរភាព តុល្យភាព យុត្តិធម៌ និងចីរភាព; ស្នើឲ្យអាមេរិកទទួលស្គាល់ឋានៈសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមឱ្យបានឆាប់ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ជាដើម។
រីឯខ្លួនវិញ សមាជិកសភាអាមេរិកបានវាយតម្លៃថា សេដ្ឋកិច្ច និងពាណិជ្ជកម្មបន្តជាកម្លាំងចលករដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី; ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការជំរុញការផ្លាស់ប្តូរ និងការចរចាដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្ម រួមទាំងបញ្ហាពន្ធដារផងដែរ។
កាលពីថ្ងៃទី ២៦ ខែឧសភា ផងដែរ នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានទទួលគណៈប្រតិភូសមាជិកសភាអាមេរិកដឹកនាំដោយលោក Michael Baumgartner សមាជិកគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រ៕






