• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្តក្វាងង៉ាយ ជំរុញការផ្លាស់ប្តូរឌីជីថល ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU

ខេត្តក្វាងង៉ាយកំពុងរឹតបន្តឹងការងារប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) និងចំណាត់ការយ៉ាងម៉ឺងម៉ាត់រាល់នាវានេសាទដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ។
ទូកនេសាទរបស់អ្នកនេសាទនៅខេត្តក្វាងង៉ាយ។ រូបថត៖ Thanh Thang/VOV ភាគកណ្តាល

ទន្ទឹមនឹងនោះ ខេត្តកំពុ​ង​ជំរុញការអនុវត្តបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលនៅក្នុងវិស័យនេសាទ ចាប់ពីការចុះបញ្ជីនាវានេសាទ និងការត្រួតពិនិត្យសកម្មភាពនេសាទនៅ​លើ​សមុទ្រ រហូតដល់ការតាម​ដាន​ប្រភពដើម​ជលផល ដើម្បី​លើក​កម្ពស់ប្រសិទ្ធភា​ព​នៃការគ្រប់គ្រង និងទប់ស្កាត់ការនេសាទខុសច្បាប់ IUU។

បច្ចុប្បន្ន ខេត្តមាននាវានេសាទចំនួន ៤.៨៦០ គ្រឿងដែលបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពទៅក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យនេសាទជាតិ (VNFishbase) ដោយសម្រេចបានអត្រា ១០០%។ នាវានេសាទដែលកំពុងប្រតិបត្តិការទាំងអស់ត្រូវបានផ្តល់អាជ្ញាប័ណ្ណនេសាទ។

វរសេនីយ៍ឯក ឡេ ថាញ់ថាវ នៅស្ថានីយត្រួតពិនិត្យព្រំដែនអានហៃ ប៉ុស្តិ៍ការពារព្រំដែន លីសឺន ខេត្តក្វាងង៉ាយ បាន​ឲ្យ​ដឹងថា៖ "នាវាទាំង​ ១០០% នៅក្នុងតំបន់មានព័ត៌មានពេញលេញ។ ទិន្នន័យទាំងអស់ដែលទាក់ទងនឹងនាវានេសាទ និងនាវាផ្សេងទៀតត្រូវតែត្រួតពិនិត្យដោយកងទ័ពការពារព្រំដែនមុនពេលចេញដំណើរ ស្របតាមច្បាប់។ ក្នុងអំឡុងពេលប្រតិបត្តិការនៅលើសមុទ្រ ជាពិសេស​នាវាដែលប្រតិបត្តិការនៅសមុទ្រ​ឆ្ងាយៗ កងទ័ពការពារព្រំដែននឹងត្រួតពិនិត្យឧបករណ៍តាមដាននាវា និងរក្សាការត្រួតពិនិត្យ ២៤/២៤ម៉ោង"៕​

តាម​ vovworld.vn/km-KH

ខេត្តដុងថាបត្រូវផ្លាស់ប្ដូរថ្មីគំរូកំណើនដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

ខេត្តដុងថាបត្រូវផ្លាស់ប្ដូរថ្មីគំរូកំណើនដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

នៅព្រឹកថ្ងៃទី ២៧ ខែឧសភា នៅខេត្តដុងថាប (Dong Thap) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung) បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តដុងថាប ស្តីពីការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគោលដៅកំណើន "ពីរខ្ទង់"។

Top