ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសណាមីប៊ី លោកស្រី Selma Ashipala-Musavyi លោករដ្ឋមន្ត្រី Le Hoai Trung បានស្នើឲ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពល ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ។ (រូបថត៖ qdnd.vn)
កាលពីរសៀលថ្ងៃទី ២៦ ខែឧសភា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ)
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានធ្វើការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកគ្នាជាមួយលោក
Ahmed Attaf រដ្ឋមន្ត្រីក្រសួងការបរទេស
សហគមន៍ជនអាល់ហ្សេរីនៅបរទេស និងកិច្ចការអាហ្វ្រិក និងលោកស្រី Selma
Ashipala-Musavyi រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម
ណាមីប៊ី ដើម្បីផ្លាស់ប្តូរទស្សនៈលើវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Ahmed
Attaf រដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរី លោករដ្ឋមន្ត្រី Le
Hoai Trung បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសាជីវកម្មរុករកនិងផលិតប្រេងឧស្ម័នជាតិវៀតណាម
(PVEP) និងក្រុមហ៊ុនប្រេងឧស្ម័នជាតិអាល់ហ្សេរី (Sonatrach)
ប្រកបដោយប្រសិទ្ធភាព; ហើយបានស្នើឱ្យអាល់ហ្សេរីបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់
PVEP ដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសអាល់ហ្សេរីផងដែរ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី លោក Ahmed
Attaf បានបញ្ជាក់ពីការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
ជាពិសេសក្នុងវិស័យវិនិយោគ ថាមពល កសិកម្ម វប្បធម៌
និងការជួបប្រាស្រ័យរវាងប្រជាជន។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសណាមីប៊ី
លោកស្រី Selma Ashipala-Musavyi លោករដ្ឋមន្ត្រី Le
Hoai Trung បានស្នើឲ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពល
ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោករដ្ឋមន្ត្រី Le Hoai Trung បានស្នើឲ្យណាមីប៊ីគាំទ្រចំពោវៀតណាមក្នុងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
(FTA) ជាមួយសហភាពពន្ធគយអាហ្វ្រិកខាងត្បូង (SACU)។
ចំណែកឯលោកស្រី រដ្ឋមន្ត្រី Selma Ashipala-Musavyi បានសម្តែងនូវបំណងចង់ឲ្យភាគីទាំងពីរពន្លឿនការផ្លាស់ប្ដូរ
សំដៅលើកកំពស់ទំហំពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម
នេសាទ ភស្តុភារកម្ម និងផលិតកម្ម។ ល៕
តាម vovworld.vn/km-KH