• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - រុស្ស៊ីឲ្យកាន់តែអភិវឌ្ឍនិងផ្ទេរប្រគល់បច្ចេកវិទ្យានានា

នាថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី បណ្ឌិត្យសភាអន្ដរជាតិផ្នែកវិទ្យាសាស្ត្រប្រព័ន្ធ (MASI) សហព័ន្ធ​រុស្ស៊ី សាកលវិទ្យាល័យបច្ចេកវិទ្យាគីមី Mendeleev និងក្រុមហ៊ុនវឌ្ឍនភាពអន្តរជាតិ (AIC) បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ អភិវឌ្ឍន៍ និងការផ្ទេរប្រគល់បច្ចេកវិទ្យាថ្មីៗជាច្រើនដល់ប្រទេសវៀត​ណាម​​ដែលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាព័ត៌មាន បរិស្ថាននិងសុខភាព។


ទិដ្ឋភាពនៃពិធិចុះហត្ថលេខាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ (រូបថត៖ TTXVN)

ថ្លែងនៅក្នុងពិធីនេះប្រធាន MASI លោកសាស្រ្តាចារ្យ Igor Dorokhov បានមានប្រសាសន៍ថា បច្ចេកវិទ្យាថ្មីដែលផ្ទេរទៅកាន់ AIC លើកនេះពាក់ព័ន្ធនឹងវិស័យជាក់ស្តែងជាច្រើននៅក្នុងជីវភាពរស់នៅក៏ដូចជាសន្តិសុខអ៊ីនធឺណែត​។ ដែលក្នុងនោះ គួរឱ្យកត់សម្គាល់គឺមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតត្រូវបានអនុវត្តនៅក្នុងការវិភាគទិន្នន័យមានទំហំធំ សំដៅបម្រើដល់ការបង្កើតកម្មវិធីប្រទេសជាតិឆ្លាតវៃ ទីក្រុងឆ្លាតវៃនៅវៀតណាម។

រីឯខ្លួនវិញ អគ្គនាយិកានៃ AIC លោកស្រីបណ្ឌិត Nguyen Thi Thanh Nhan បានថ្លែងអំណរគុណចំពោះអ្នកវិទ្យាសាស្ត្ររុស្ស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានជួយគាំទ្រវៀតណាមអស់ពីកម្លាំងកាយចិត្តក្នុងការអនុវត្តកម្មវិធី​សហប្រតិបត្តិការជាច្រើនលើវិទ្យាសាស្ត្របច្ចេកវិទ្យា ក៏ដូចជាបានឯកភាពផ្ទេរប្រគល់បច្ចេកវិទ្យាដែលត្រូវ​បានស្រាវជ្រាវ អភិវឌ្ឍនិងអនុវត្តដ៏ល្អនៅរុស្ស៊ីជូនដល់វៀតណាមផងដែរ។ លោកស្រីបានឲ្យដឹងថាបច្ចេកវិទ្យាទាំងនេះពិតជាមានអត្ថប្រយោជន៍ណាស់សំរាប់វៀតណាមនាពេលបច្ចុប្បន្នដូចជាបច្ចេកវិទ្យាសំរាប់ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ប្រព័ន្ធត្រួតពិនិត្យធំៗ និងបច្ចេកវិទ្យាដើម្បីជួយពិនិត្យសុខភាពនិងព្យាបាលជំងឺសម្រាប់មនុស្សគ្រប់រូបផងដែរ៕.

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top