នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី
លោក Tran Luu Quang សង្ឃឹមថា
ភាគីទាំងពីរនឹងជំរុញយ៉ាងសកម្ម និងគាំទ្រដល់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ស្វែង
រកកាលានុវត្តភាពសហប្រតិបត្តិការដែលសមស្របនឹងសក្ដានុពល
និងតម្រូវការរបស់គ្នាទៅវិញទៅមក; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលជាប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ
ក្នុងការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក ក៏ដូចជាទីផ្សារអាស៊ាន
និងអាហ្វ្រិកខាងលិច។
ឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា
Benin
នឹងគាំទ្រការជំរុញទំនាក់ទំនងសហប្រតិបត្តិការល្អរវាងវៀតណាមនិងបណ្តាប្រទេសអាហ្វ្រិក
សហភាពអាហ្វ្រិក (AU) និងសហគម ន៍
សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS)។
លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា
វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ រួមទាំងវិស័យកសិកម្មជាមួយ Benin;
ស្នើឱ្យភាគីទាំងពីរពិចារណាការចរចា
និងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការក្នុងពេលឆាប់ៗ
ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់អំណោយផលសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសក្តានុពលនាពេលខាងមុខ។
រីឯខ្លួនវិញ
រដ្ឋមន្ត្រីការបរទេស Benin លោក Olushegun Adjadi Bakari សង្ឃឹមថា វៀតណាមនឹងគាំទ្រ ជួយឧបត្ថម្ភ
និងសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យកសិកម្ម អប់រំ បណ្តុះបណ្តាល
អភិវឌ្ឍន៍ឧស្សាហកម្ម ...។ ជាពិសេស Benin សង្ឃឹមថានឹងទទួលស្វាគមន៍អ្នកជំនាញវៀតណាមដើម្បីចែករំលែកបទពិសោធន៍
ប្រឹក្សាយោបល់និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម
រួមទាំងការអភិវឌ្ឍន៍គ្រួសារផលិតកសិកម្ម។ Benin ក៏បានអំពាវនាវដល់ធុរកិច្ចវៀតណាម
វិនិយោគលើវិស័យកសិកម្ម ជាពិសេសការកែច្នៃស្រូវ និងគ្រាប់ស្វាយចន្ទី។
នាថ្ងៃដដែល
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស
Benin លោក Olushegun Adjadi Bakari។
នៅក្នុងជំនួបពិភាក្សានោះ រដ្ឋមន្ត្រីទាំងពីររូបបានចាត់ទុកថា ភាគីទាំងពីរនៅមានសក្កានុពលជាច្រើនសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ
ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ ទូរគមនាគមន៍ បណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឿងយន្ត
ឧបករណ៍កសិកម្ម កសិកម្ម ...។ បន្ទាប់ពីកិច្ចពិភាក្សា
រដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ច សហប្រតិបត្តិការរវាងក្រសួងការបរទេសវៀតណាម
និងក្រសួងការបរទេស Benin ផងដែរ៕





