• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងរុស្ស៊ី

លោកឧត្តមសេនីយ៍ ឯក Giang Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម

នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបាន ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយឧត្តមសេនីយ៍ Sergey Kuzhugetovich Shoygu រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី។

នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទនេះ ភាគីទាំងពីរបានអះអាងថា ជានិច្ចកាល តែងតែយកចិត្តទុក ដាក់ចំពោះប្រវត្តិសាស្រ្ត ទំ នាក់ទំនង នៃប្រទេសទាំងពីរ ក្នុងនោះមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការការពារជាតិ និងត្រៀមជាស្រេច រួមគ្នាពូនជ្រុំ ថែ រក្សារក្សានិងអភិវឌ្ឍន៍ ទំ នាក់ទំនងទាំងនោះ ក៏ដូច ជាបន្តរួមចំណែក សម្រាប់ចំណងមិត្តភាពជាប្រពៃណី ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។

ភាគីទាំងពីរបានឯកភាពអនុវត្តន៍ខ្លឹមសារសហប្រតិបត្តិការអាទិភាព ក្នុងពេលខាងមុខដូចជា៖ ការបណ្តុះបណ្តាល; ចូលរួមក្នុងសកម្មភាពពហុភាគីដោយក្រសួងការពារជាតិរុស្ស៊ីរៀបចំឡើង រួមមានសន្និសីទសន្តិសុខអន្តរជាតិម៉ូស្គូលើកទី ៩; មហោស្រពកីឡាយោធាអន្តរជាតិ; បង្ការប្រយុទ្ធប្រឆាំងកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម និងអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការយោធានៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top