នៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; ពង្រីកយន្តការនៃកិច្ចសន្ទនា គោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី ក្រុមការងាររួម ការផ្លាស់ប្តូរព័ត៌មាន ចារកម្ម; រក្សាកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល; ពង្រឹងកិច្ចសហប្រតិ បត្តិការរវាងកងទ័ពជើងទឹក និងកងទ័ពជើងអាកាសនៃប្រទេសទាំងពីរ; ពន្លឿនកិច្ច សហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ការជួយសង្គ្រោះ ពេទ្យយោធា; បន្តត្រួត ពិនិត្យ និងសុក្រិតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានា។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin លោក រដ្ឋមន្ត្រី Phan Van Giang បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តដំណើរការ វិស័យសហប្រតិបត្តិការ តាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។ តាមនោះ បន្ត ផ្តល់អាទិភាពដល់ការបង្កើនធនធានសម្រាប់ជួយឧបត្ថម្ភវៀតណាមក្នុងវិស័យជំនះ ពុះពារលើផលវិបាកក្រោយសង្គ្រាម ក្នុងនោះ មានការពន្លឿនគម្រោងការណ៍បោស សម្អាតការបំពុលដោយជាតិគីមីឌីអុកស៊ីន នៅអាកាសយានដ្ឋាន Bien Hoa Dong Nai ក៏ដូចជាកៀងគរធនធានដើម្បីដោះស្រាយការបំពុលដោយឌីអុកស៊ីននៅទីនេះ; បន្ត នាំវិស័យសហប្រតិបត្តិការក្នុងការរក្សាសន្តិភាព ពេទ្យយោធា និងវិស័យសហប្រតិបត្តិ ការដែលមានស្រាប់រវាងភាគីទាំងពីរឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព ថែមទៀត។