ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin លោក រដ្ឋមន្ត្រី Phan Van Giang បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តដំណើរការ វិស័យសហប្រតិបត្តិការ តាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។ តាមនោះ បន្ត ផ្តល់អាទិភាពដល់ការបង្កើនធនធានសម្រាប់ជួយឧបត្ថម្ភវៀតណាមក្នុងវិស័យជំនះ ពុះពារលើផលវិបាកក្រោយសង្គ្រាម ក្នុងនោះ មានការពន្លឿនគម្រោងការណ៍បោស សម្អាតការបំពុលដោយជាតិគីមីឌីអុកស៊ីន នៅអាកាសយានដ្ឋាន Bien Hoa Dong Nai ក៏ដូចជាកៀងគរធនធានដើម្បីដោះស្រាយការបំពុលដោយឌីអុកស៊ីននៅទីនេះ; បន្ត នាំវិស័យសហប្រតិបត្តិការក្នុងការរក្សាសន្តិភាព ពេទ្យយោធា និងវិស័យសហប្រតិបត្តិ ការដែលមានស្រាប់រវាងភាគីទាំងពីរឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព ថែមទៀត។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang និងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក Shri Rajnath Singh។ (រូបថត៖ Twitter)