• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនះពុះពារលើការខ្វះយុទ្ធសាស្ត្រទូទៅស្ដីពីការអភិវឌ្ឍពាណិជ្ជកម្មក្នុងប្រទេស

 នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ក្រសួងឧស្សាហ-ពាណិជ្ជកម្ម វៀត​ណាម​បាន​រៀបចំ​សន្និសីទ​យក​មតិស្ដីពីសេចក្ដីព្រាងនៃយុទ្ធសាស្ត្រអភិ​វឌ្ឍ ពាណិជ្ជកម្មក្នុងប្រទេស​រហូតដល់​ឆ្នាំ២០២៥ ទស្សនៈ​វិស័យ​ដល់​​ឆ្នាំ​២០៣៥។ 
 
ថ្លែង​​មតិនៅសន្និសីទ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មលោក Do Thang Hai បានអោយដឹងថា ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ពាណិជ្ជកម្មក្នុងប្រទេសបន្ត​ដើរ តួនាទីសំខាន់ក្នុងការប្រមូល​ទិញផលិតផល ​ផ្គត់ផ្គង់​ទំនិញ​សម្រាប់​ប្រជាជន​ និងរួម ចំណែកសំខាន់ទៅក្នុងការ​អភិវឌ្ឍនៃខឿនសេដ្ឋកិច្ចជាតិផ​ងដែរ​។
 
លោក Do Thang Hai បានអះអាងថា ក្នុងកាលៈទេសៈដែលវៀតណាម កំពុង​ធ្វើ​សមាហរណកម្ម​យ៉ាងជ្រាល​ជ្រៅទៅ​ក្នុង​​ខឿន​សេដ្ឋកិច្ចសកល និងការ អភិវឌ្ឍយ៉ាង​ខ្លាំងក្លានៃបដិវត្តន៍ឧស្សាហក​ម្ម ៤.០នោះ គឺការចេញផ្សាយយុ​ទ្ធ សាស្ត្រ​​​អភិវឌ្ឍ​ពាណិជ្ជកម្មក្នុងប្រទេស នឹ​ងជួយកែលម្អកម្លាំងប្រកួតប្រជែ​ងនៃ បរិយាកាស​ធ្វើអាជីវកម្ម​និង​បរិយាកាស​​គតិយុត្ត ព្រមទាំងលើកស្ទួយ​សមត្ថភាព ប្រកួតប្រជែងរបស់សហគ្រា​សវៀត​ណាម ជាពិសេស​គឺ​សហគ្រាស​​ខ្នាតតូច​និង មធ្យមផង​ដែរ៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម
 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top