• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី៨ បានប្រព្រឹត្តទៅនាថ្ងៃទី ១១មេសា

ថ្ងៃ ១១ មេសា នេះ កម្មវិធីជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម - ចិនលើកទី ៨ បានប្រព្រឹត្តទៅនៅខេត្ត Lao Cai (វៀតណាម) និងខេត្ត Yunnan (ចិន)។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ១១ និង ១២ មេសា។

ពិធីស្វាគមន៍គណៈប្រតិភូចិនបានប្រព្រឹត្តទៅនៅបន្ទាត់ព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងរដ្ឋមន្ត្រីការពារជាតិចិននឹងចូលរួមពិធីស្វាគមន៍។ កម្មវិធីជួបប្រាស្រ័យនៅខេត្ត Lao Cai មានសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ ពិធីគោរព  លាបពណ៌លើបង្គោល ដាំដើមឈើមិត្តភាព; ពិធីសម្ពោធផ្ទះវប្បធម៌មិត្តភាព Ban Phiet; ទស្សនាសាលាបឋមសិក្សា Kim Dong; ទស្សនាស្ថានីយ៍ព្រំដែនច្រកទ្វារអន្តរជាតិ Lao Cai; កិច្ចប្រជុំចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ...។

មុននោះ ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀត ណាម-ចិនលើកទី៨ នាយកដ្ឋានពេទ្យយោធាបានអនុវត្តសកម្មភាពពិនិត្យសុខភាព និងចែកថ្នាំជូនប្រជាជននៅតំបន់ព្រំដែនខេត្ត Lao Cai។ កម្មាភិបាល វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យយោធាជាង ៧០នាក់ បានពិនិត្យសុខភាព ផ្តល់ការណែនាំអំពីរបបការពារ និងព្យាបាលជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋជិត ៧០០នាក់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top