• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជួយឧបត្ថម្ភខេត្ត Bac Giang និងខេត្ត Bac Ninh ដើម្បីប្រយុទ្ធ​ប្រឆាំង​ជំងឺរាតត្បាតកូវីដ ១៩

នារសៀលថ្ងៃទី ១៦ ឧសភា ក្រុមការងារទីក្រុងហាណូយ ដែលមានអ្នកជំនាញចំនួន ២០ នាក់ ដឹកនាំដោយអនុប្រធានមន្ទីរសុខាភិបាល លោក Tran Van Chung បានចេញដំណើរទៅកាន់មណ្ឌលឧស្សាហកម្ម Van Trung ដែលជាចំណុចកណ្ដាលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅខេត្ត Bac Giang ។

សាកលវិទ្យាល័យបច្ចេកទេស វេជ្ជសាស្ត្រ Hai Duong បានបញ្ជូនបុគ្គលិកទៅជួយឧបត្ថម្ភខេត្ត Bac Giang និង ខេត្ត Bac Ninh ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត (រូបថត៖ TTXVN)


ក្រុមការងារទីក្រុងហាណូយនឹងទទួលរ៉ាប់រងទាំងស្រុងការធ្វើតេស្ត និងតាមដានអ្នកឆ្លងជំងឺនៅ មណ្ឌលឧស្សាហកម្ម Van Trung។ ទន្ទឹមនឹងនេះ ទីក្រុងហាណូយក៏បានជួយធ្វើតេស្តលើសំណាក់ RT-PCR ចំនួន ១ ម៉ឺន សម្រាប់ខេត្ត Bac Giang ។

នាថ្ងៃដដែល សាកលវិទ្យាល័យបច្ចេកទេសសុខាភិបាល Hai Duong បានបញ្ជូនបុគ្គលិកទៅជួយឧបត្ថម្ភខេត្ត Bac Giang និង ខេត្ត Bac Ninh ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

នាថ្ងៃទី ១៦ ខែឧសភា នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Bac Ninh អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Truong Son បានសន្យាថាក្រសួងសុខាភិបាលនឹងជួយឧបត្ថម្ភខេត្ត Bac Ninh ក្នុងការពិគ្រោះ ព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ ម៉ាស៊ីនជំនួយដកដង្ហើម ក៏ដូចជាបញ្ជូនអ្នកជំនាញ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top