• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជាលើកដំបូង វៀតណាមប្រកាសកម្មវិធីសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ

នាថ្ងៃទី ៨ សីហា នៅទីក្រុង Da Nang វៀតណាមបានប្រកាសជាផ្លូវការនូវកម្មវិធីសកម្មភាពជាតិលើកទី ១ (NAP) ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ដោយគូសសញ្ញានូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងការសន្យារបស់វៀតណាមចំពោះសមភាពយេនឌ័រ និការងប្រគល់សិទ្ធិដល់ស្ត្រីក្នុងវិស័យសន្តិភាព និងសន្តិសុខ។

 

កម្មវិធីនេះត្រូវបានបង្កើតឡើងដោយផ្អែកលើសសរស្តម្ភទាំងបួននៃរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ រួមមាន៖ ការចូលរួម ការការពារ ការទប់ស្កាត់ និងជួយឧបត្ថម្ភការស្តារឡើងវិញ។ កម្មវិធីនេះបានចែងយ៉ាងច្បាស់អំពីគោលដៅនៃការចូលរួមយ៉ាងពេញលេញ សមភាព និងមានអត្ថន័យរបស់ស្ត្រីនៅក្នុងវិស័យនយោបាយ ការទូត ការពារជាតិ សន្តិសុខ និងការឆ្លើយតបទៅនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ដោយរួមបញ្ចូលបញ្ហាយេនឌ័រទៅក្នុងមធ្យោបាយឆ្លើយតបទៅនឹងជម្លោះ វិបត្តិ គ្រោះមហន្តរាយ និងបញ្ហាប្រឈមផ្នែកសន្តិសុខដែលទើបលេចចេញ ដូចជាការប្រែប្រួលអាកាសធាតុ និងសន្តិសុខតាមអ៊ីនធឺណិត។ កម្មវិធីនេះក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយសង្កត់ធ្ងន់លើការសន្យារបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ពិភពលោក ដើម្បីជំរុញរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។

គណៈប្រតិភូបានចូលរួមពិធីប្រកាសកម្មវិធីសកម្មភាពជាតិលើកទី ១ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ។ រូបថត៖ Nhan Dan

ក្នុងឱកាសនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិដល់ស្ត្រី (UN Women) ប្រចាំនៅ វៀតណាមបានចេញសេចក្តីប្រកាសមួយដោយដកស្រង់សម្តីរបស់លោកស្រី Sima Bahous នាយកប្រតិបត្តិសកលនៃ UN Women ដែលបានស្វាគមន៍ចំពោះការប្រកាស NAP របស់វៀតណាម។ លោកស្រី Sima Bahous បានសង្កត់ធ្ងន់ថា UN Women ត្រៀមខ្លួនជាស្រេចក្នុងការជួយដល់រដ្ឋាភិបាលវៀតណាមពង្រីកទំនាក់ទំនងភាពជាដៃគូ និងប្រើប្រាស់ធនធាន ដើម្បីធានាថាគ្មានស្ត្រី ឬកុមារីណាម្នាក់ត្រូវបានបោះបង់ចោលនៅពីក្រោយឡើយ។

យោងតាម UN Women វៀតណាមមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ទាក់ទងនឹងសមភាពយេនឌ័រ ហើយបានបង្ហាញពីឆន្ទៈនយោបាយដ៏រឹងមាំ និងកម្លាំងចលករយ៉ាងខ្លាំងក្លាដើម្បីជំរុញសមភាពយេនឌ័រ។ នៅកម្រិតអន្តរជាតិ វៀតណាមតែងតែជាសំឡេងយ៉ាងខ្លាំងក្លា ក្នុងការគាំទ្ររបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top